ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកវិភាគអចលនទ្រព្យលំដាប់អន្តរជាតិបានលើកឡើងថា ការវិនិយោគលើអចលនទ្រព្យ ពីសេសផ្នែកដីធ្លីក្នុងតម្លៃចន្លោះចាប់ពី១ ទៅ១០លានដុល្លារ បានចាប់ផ្តើមមានសកម្មភាពឡើងវិញបណ្តើរៗហើយ។
នាយិកាក្រុមហ៊ុន Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៤ កញ្ញាកន្លងមកថា សកម្មភាពនៃការអភិវឌ្ឍន៍បុរីធំៗ និងគំរោងអភិវឌ្ឈន៍ជាច្រើន បាននិងកំពុងបន្ត ទោះជាមានវិបត្តិកូវីដក្តី ហើយតម្លៃ និងការទិញលក់ដីធ្លី ក៏ចាប់ផ្តើមមានសកម្មភាពឡើងវិញហើយ។
លោកស្រីបន្តថា “សកម្មភាពវិនិយោគលើដីធ្លី បានកើនឡើងក្នុងេង្វង់៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ហើយសកម្មភាពបែបនេះ នឹងកើនឡើងបន្តទៀត”។លោកស្រីបានបន្តថា “បច្ចុប្បន្នប្រជាពលរដ្ឋលែងសូវបារម្ភពីជំងឺកូវីដ១៩ហើយ ដោយពួកគេកំពុងសម្របខ្លួន និងរៀនរស់នៅជាមួយជំងឺនេះ”។
លោកស្រិ Grace Rachny Fong បានបន្តថា ការរីកចម្រើនវិស័យអចលនទ្រព្យកម្ពុជា នឹងបន្តមានភាពកាន់តែល្អប្រសើរ ស្របពេលចរន្តសេដ្ឋកិច្ចជាតិបានងើបឡើងវិញ ពិសេសប្រមុខរដ្ឋាភិបាលបានអនុញ្ញាត្ត ឲ្យបើកប្រទេសទទូលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងល្អប្រសើរ ហេតុនេះនៅពេលសេដ្ឋកិច្ចងើបឡើងវិញល្អ សកម្មភាពទិញលក់ឬវិនិយោគ ក្នុងវិស័យអចលនទ្រព្យនឹងកើនឡើងវិញលឿនផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុន Century21 Cambodia បាននិងកំពុងពង្រីកបុគ្គលិកកើនឡើងរហូតដល់១០០០នាក់នៅរាជធានីភ្នំពេញ និង១៦៤៦នាក់ នៅតាមបណ្តាឃុំទូទាំងប្រទេស ដែលមានចំនួនសរុប១៦៣៤៦ឃុំ សង្កាត់ នៅលើមូលដ្ឋានរាជធានី ខេត្តទាំង២៥ផងដែរ៕