ចិននិងឡាវបានបញ្ចប់ការសាងសង់ផ្លូវដែកអន្តរជាតិថ្មី ប្រវែងជាង ១.០០០ គីឡូម៉ែត្រ

0

ដោយ៖ សុធារី

ចិន: ផ្លូវដែកដែលលាតសន្ធឹងប្រវែងជាង ១.០០០ គីឡូម៉ែត្រពីទីក្រុងគុនមីងភាគនិរតីប្រទេសចិននៃខេត្តយូណានឆ្ពោះទៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវត្រូវបានបញ្ចប់នៅថ្ងៃអង្គារនេះ។

ការស្ថាបនាផ្លូវដែកចិន-ឡាវ ត្រូវបានបញ្ចប់នៅស្រុកម៉េងឡា (Mengla) នៃតំបន់ស្វយ័ Xishuangbanna Dai ដែលនៅជិតកំពង់ផែដីគោកមួយនៅព្រំដែនចិន-ឡាវ។

សេវាកម្មផ្លូវដែកឆ្លងកាត់ព្រំដែន គ្រោងនឹងបើកសម្ពោធនៅខែធ្នូ ឆ្នាំ២០២១ នេះ ។ គេរំពឹងថាផ្លូវដឹកជញ្ជូនដោយផ្ទាល់នេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរមកនៅតិចជាងមួយថ្ងៃ។ នេះបើយោងតាមក្រុមហ៊ុន China State Railway Group Co. , Ltd.។

ឆ្នាំ២០២១នេះ គឺជាខួបលើកទី ៦០ នៃចំណងការទូតរវាងចិននិងឡាវ។ ផ្លូវដែកចិន-ឡាវគឺជាគម្រោងតភ្ជាប់ រវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) ដែលស្នើឡើងដោយប្រទេសចិននិងយុទ្ធសាស្ត្ររបស់ឡាវ ក្នុងការប្រែក្លាយខ្លួនពីប្រទេសព្រំដែនគោក ទៅជាមជ្ឈមណ្ឌលតភ្ជាប់ដីគោក។

Source: Xinhua News Agency

LEAVE A REPLY

Please enter your comment!
Please enter your name here