ក្រុមហ៊ុន​កម្ពុជា​និង​ចិន​វិនិយោគ ៣២លាន​ដុល្លារ​ ដាំចេក​អំបូង​លឿង​នាំទៅ​ប្រទេស​ចិន

0

ដោយ​ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុន​កម្ពុជា ចិន បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​រួមគ្នា​ក្នុង​ទឹកប្រាក់​ជាង៣២លាន​ដុល្លារ​អាមេរិក សម្រាប់​ការវិនិយោគ​ទៅលើ​ដំណាំ​ចេកអំបូង​លឿង​ពិសេស លើ​ផ្ទៃដី​សរុប​ជាង១ពាន់​ហិច​តា ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ប្រទេស​ចិន។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Longmate Agriculture ឧកញ៉ា ផែ ហុកឈួន​បាន​មានប្រសាសន៍ ក្នុង​ពិធី​ចុះ​ហត្ថ​ខា​លើ​គំរោង​វិនិយោគ​កាលពីដើម​សប្តាហ៍​នេះ​ថា នេះ​ជាការ​វិនិយោគ​ដ៏​ធំជាងគេ​មួយ ពុំ​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា ក្នុងការ​វិនិយោគ​ទៅលើ​ការដាំ​ចេកអំបូង​លឿង​ពិសេស ជា​ពូជ​ចុងក្រោយ​ដែល​ទើបតែ​សម្រេច​បានមកពី​ការស្រាវជ្រាវ និង​មានការ​ពិសោធន៍​រកឃើញ​ថា ជា​ចេក​មាន​គុណភាព​ខ្ពស់។ លោក​បន្តថា ការវិនិយោគ​នេះ​ធ្វើឡើង រវាង​ម្ចាស់​ភាគហ៊ុន​ខ្មែរ​ដែលមាន​ឧកញ៉ា ជា​អ្នកជំនួញ​ល្បី៥រួប​នៅ​ពីក្រោយ និង​ភាគី​ចិន​ដែលមាន​អ្នកជំនួញល្បីៗ និង​អ្នកជំនាញ​ស្រាវជ្រាវ​និង​ដំណាំ​ចេក​មកពី​ប្រទេស​ចិន។

គំរោង​ដាំចេក​អំបូង​លឿង​នេះ ស្ថិតក្នុង​ស្រុក​ឈូក ខេត្តកំពត​លើ​ផ្ទៃដី​ជាង១០០០ហិកតា។

លោក​ឧកញ៉ា​ផែ ហុកឈួន​បាន​មានប្រសាសន៍ថា ការសម្រេចចិត្ត​បោះទុន​វិនិយោគ​រួមគ្នា​ជាមួយ​ចិន​នាពេលនេះ ដោយសារ​លោក​មាន​ភាព​ជឿជាក់​ខ្លាំង ទៅលើ​ដៃគូរ​ដែលមាន​បទពិសោធន៍​ខ្ពស់​ទៅលើ​ការស្រាវជ្រាវ និង​ការ​ដាំចេក​នេះ។ លោក​ឧកញ៉ា​ជឿថា ការងារ​នេះ​ក៏​ជាការ​ចូលរួមចំណែក​ដ៏​សំខាន់​មួយ ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការផ្តល់​ការងារ កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ក្នុងប្រទេស ក៏ដូចជា​ជួយ​កាត់បន្ថយ​ការ​ចំណាកស្រុក​ផងដែរ។

លោក​សាស្ត្រាចារ្យ​លី ស៊ា​វ​ឈាន ម្ចាស់​ភាគហ៊ុន​ភាគី​ចិន និង​ជានា​យក​គ្រប់គ្រង​កសិដ្ឋាន​ចេក នៃ​ក្រុមហ៊ុន​ឡុង​មេ​ត​បាន​មានប្រសាសន៍ថា ដោយសារ​ប្រទេស​ចិន​មានការ​កាត់បន្ថយ​ការដាំ​ចេក ពីព្រោះ​តែ​ចេក​មាន​រោគ​ស្លឹក​លឿង​ច្រើន ខណៈដែល​ចេក​នៅ​ប្រទេស​ចិន​មានការ​កើនឡើង​ខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here