ក្រុមហ៊ុន FURI ទាក់ទាញការចាប់អារម្មណ៍ ដោយនាំមកជូនការិយាល័យជួលកម្រិត A Plus នៃគំរោង The PeAk

0

ដោយ លាងគង់

       ភ្នំពេញ ក្រុមហ៊ុន FURI Real Estate ដែលបានវិនិយោគការិយាល័យនៃគំរោង The PeAk បានប្រកាសលក់អាគារការិយាល័យរបស់ខ្លួន នៅក្នុងគំរោងដែលផ្តោតលើការវិនិយោគបែបពហុមុខងារនេះ។

ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន FURI Real Estate កញ្ញាលឹម សុខាដាវីនបានមាន​ប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៧ កញ្ញាកន្លងមកថា ក្រុមហ៊ុន FURI បានទិញយកផ្នែកការិ​យាល័យនៃគំរោងដ៏ធំនេះ ដែលចាប់ផ្តើមពីជាន់ទី១៣A ដល់ជាន់ទី២៨ នៃអាគារសណ្ឋា​គារ Shangri_La។ នៅក្នុងអាគារនេះផ្នែកជាន់ខាងក្រោមជាផ្សារទំនើប ជាន់កណ្តាលជាការិយាល័យ និងជាន់ខាងលើចាប់ពីជាន់ទី២៩ដល់ជាន់ទ៥៤ជាសណ្ឋា គារកម្រិតផ្កាយ៥។ បច្ចុប្ប​ន្នការិយាល័យក្នុងអាគារនេះលក់អស់បានជាង៧០ភាគរយហើយ។

កញ្ញាបន្តថា “អាគារការិយាល័យនេះ យើងផ្តោតលើការលក់ជូនអតិថិជន និងជួលត្រលប់ពីអតិថិជនវិញ ដោយផ្តល់ប្រាក់ចំណូលចន្លោះ១៣០០ទៅ១៥០០ដុល្លារក្នុងមួយយូនីត”។ កញ្ញាបន្តថា “ទីផ្សារការិយាល័យនៅតំបន់នេះ ជាតំបន់មានភាពទាក់ទាញបំផុត ព្រោះតំបន់កោះពេជ្រជាតំបន់ ដែលមានខុនដូរាប់ម៉ឺនយូនីតដែលបានបញ្ចប់ និងកំពុងសាងសង់នៅតំបន់នេះ។

គំរោង THe PeAk ជាគំរោងដែលមានការអភិវឌ្ឍន៍ចម្រុះ ដោយមានខុនដូចំនួន១១១៤យូនីត  មានផ្សារទំនើបកម្រិតស្តង់ដាអន្តរជាតិ មានសណ្ឋាគារ ការិយាល័យ និងសេវាកម្មជាច្រើនទៀត។ គំរោងនេះបានសាងសង់ដល់ជាង២៨ហើយ ក្នុងគំរោងកំពស់​៥៤ជាន់។

កញ្ញាលឹម សុខាដាវីនបានបន្តថា ផ្នែកការិយាល័យក្នុងគំរោងនេះមានចំនួនសរុប២៥០យូនីត ដែលមានទំហំចាប់ពី៤២ដល់៤៤ម៉ែត្រការ៉េក្នុងមួយយូនីត ប៉ុន្តែអតិថិជនអាចជួលបានទំហំច្រើនជាងនេះ ដោយយើងមានជំនាញលើការងារនេះ និងអាចរៀបចំ​បាន ដើម្បីបំពេញតម្រូវការអតិថិជន។

កញ្ញាបន្តថា “ទីផ្សារការិយាល័យមិនមានអ្វីគួរឲ្យ​បារម្ភនោះទេ ព្រោះក្រុមហ៊ុនណាក៏ចង់មកបើកការិយាល័យនៅក្បែរ ឬនៅជាមួយសណ្ឋាគារ Shangri_La ដែរ ព្រោះវាជួយលើកកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុនគាត់”។

អ្នកនាងជិន ចាន់ឡែននាយិកាប្រតិបត្តិនៃក្រុមហ៊ុន FURI Real Estate បានមាន​ប្រសាសន៍ថា អ្វីជាចំណុចពិសេសនោះគឺគំរោង The PeAk មានគំរោងដែលមានលក្ខណៈ ONe Stock Service ដែលផ្តល់ឳកាសឲ្យអ្នកវិនិយោគមានភាពងាយស្រួល អាចធ្វើការ និងស្នាក់នៅក្នុងតំបន់ដែលមានសេវាកម្មចម្រុះដូចជា ផ្សារទំនើប កន្លែងទទួល​ទាន​អាហារ សេវាកម្មកំសាន្ត ខុនដូសម្រាប់ស្នាក់នៅ និងសណ្ឋាគារកម្រិតផ្កាយ៥។

អ្នកនាងបន្តថា ហេតុនេះអ្នកវិនិយោគចង់ទិញដាក់ជួល ឬទិញសម្រាប់បើកក្រុមហ៊ុនរបស់ខ្លួនវាជាឳកាសល្អ និងជាការជ្រើសរើសបានត្រឹមត្រូវបំផុត ដែលអតិថិជនអាច​ទាក់ទងមកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ០១១ ២៩ ៩៩ ៧៥, ០១៦៤១៩៨៩៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here