ក្រុមហ៊ុនចិនធំមួយវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់ព្រៃនប់ខេត្តព្រះសីហនុ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនចិនធំមួយ ខាសិន គ្រុប បានអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិកម្ពុជា ដោយដំណាក់កាលទីមួយ ទទួលបានជោគ​ជ័យ ដែលតំបន់សេដ្ឋកិច្ចពិសេសនេះ ស្ថិតនៅគីឡូម៉ែត្រលេខ១៧៥ ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមការប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹង កាលពីថ្ងៃទី៦ មករាកន្លងមកថា តាមការរំពឹងទុក សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងមានផលិតភាព សរុប៦០០លានដុល្លារអាមេរិក និងផ្តល់ឳកាសការងារជូនប្រជាជនក្នុងស្រុកជាង៦.០០០នាក់។ តំបន់ពិសេសដំណាក់កាលទី១ មានសហគ្រាសចូលពេញអស់ហើយ ក្រុមហ៊ុនកំពុងរៀបចំសាងសង់ដំណា​ក់កាលទីពីរបន្ថែមទៀត ។

ក្រុមហ៊ុន Kasen International Holdings Co., Ltd. មានសកម្មភាពអាជីវកម្មចម្បង គឺអភិវឌ្ឍន៍អចលនទ្រព្យ និងផលិតគ្រឿងសង្ហារឹម ដែលមានទីស្នាក់ការកណ្តាល នៅក្នុងខេត្តចេជាំងប្រទេសចិន ។ ជាក្រុមហ៊ុនសម្ព័ន្ធ ឆ្លងប្រទេសមានអាជីវកម្មចម្រុះខ្នាតធំមួយ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងភាគហ៊ុន និងចូលហ៊ុនជាង៣០ក្រុមហ៊ុន នៅក្នុងនិងក្រៅប្រទេស។

ក្រុមហ៊ុនមេនេះ មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ខ្នាតធំល្បីៗជាច្រើននៅក្នុងប្រទេសចិន គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលគេស្គាល់នៅក្នុងប្រទេសចិន រួមមានគម្រោង Yancheng Qianjiang Fangzhou គម្រោង Qianjiang Oasis នៅខេត្តជាងស៊ូ គម្រោងទីក្រុងរណប Haining Kasen ខេត្តចេជាង គម្រោង Boao Asia Bay និងគម្រោង Phoenix Mountain Resort in Sanya នៅខេត្តហឺណាន និងគម្រោង Changbai Mountain Resort in Changshan ខេត្តជីលីង ។ ល។៕

LEAVE A REPLY

Please enter your comment!
Please enter your name here