ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ទោះបីជាឆ្នាំ២០២១កន្លងទៅនេះ ជាឆ្នាំដែលពិភពលោករួមទាំងកម្ពុជា បានរងឥទ្ធិពលកាន់តែខ្លាំងពីជំងឺកូវីដ១៩ក្ដី តែសម្រាប់វិស័យសំណង់របស់កម្ពុជា ត្រូវបានប៉ាន់ស្មានថា នៅតែមានកំណើនប្រមាណ១,៤ភាគរយ ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការកើនឡើងនៃវិស័យសំណង់ ក៏ដោយមានការគាំទ្រគម្រោងសំណង់កំពុងដំណើរជាច្រើន ប៉ុន្តែចំនួនតម្លៃ និងផ្ទៃក្រឡាគម្រោងសំណង់ស្នើសុំថ្មីនៅបន្តធ្លាក់ចុះ ក្នុងតម្លៃសំណង់ធ្លាក់ចុះ៧ភាគរយ ផ្ទៃក្រឡាសំណង់ធ្លាក់ចុះ ២៥,៩ភាគរយ និងគម្រោងសំណង់ស្នើសុំថ្មី ក៏បានធ្លាក់ចុះ១៧,៦ភាគរយ ។
ក្នុងរបាយការណ៍បញ្ជាក់ថា “វិស័យអចលនទ្រព្យ ជាពិសេសខុនដូ ដែលកន្លងមក បម្រើឱ្យតម្រូវការអនិវាសជន នៅតែបន្តទទួលរងសម្ពាធ ប៉ុន្តែក្នុងកម្រិតទាប”។ លោកបន្តថា “តម្លៃលក់ខុនដូប្រភេទប្រណិត មធ្យម និងសមរម្យ ត្រូវបានប៉ាន់ស្មានថាថយចុះ១,៦ភាគរយ ស្របពេលដែលតម្លៃជួលក៏បានថយចុះផងដេរ”។
ចំពោះតម្លៃជួលការិយាល័យទាំងក្នុង និងក្រៅតំបន់ពាណិជ្ជកម្មពុំសូវមានការប្រែប្រួលខ្លាំងនោះទេ ។
ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ថា វិស័យសំណង និងអចលនទ្រព្យ អាចងើបឡើងវិញឆាប់រហ័សដោយសារការកើនឡើងមកវិញនៃការវិនិយោគ នាពេលខាងមុខ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យលោកឡុង គឹមសួគ៌អគ្គនាយកក្រុមហ៊ុនCentury21 Advance Propertyបានមានប្រសាសន៍ឱ្យដឹងថា ការងារសំណង់ ក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីជាមានការរំខានពីកូវីដ១៩ក៏ដំណើរការនៃការសាងសង់គម្រោងមួយចំនួន នៅតែបន្តអភិវឌ្ឍន៍ដដែល ជាក់ស្ដែងក្នុងឆ្នាំ២០២១កន្លងទៅ យើងឃើញថាសំណង់បុរីលំនៅឋាន បានចេញគម្រោងថ្មីៗជាបន្តបន្ទាប់ ហើយគម្រោងខ្លះដែលមានការខ្វះខាតហិរញ្ញវត្ថុក៏បានផ្អាកបន្តិចតែមិនមានច្រើននោះទេ។
ចំណែកលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញិងហិរកិច្ចុនទ្រព្យលោកឡុង គឹមសួរវត្ថុបានមានប្រសាសន៍កន្លងមកថា វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជាបាន និងកំពុងរួមចំណែកសំខាន់មួយ ក្នុងវិស័យសេដ្ឋកិច្ច ហើយឆ្នាំ២០២២នេះ វិស័យនេះក៏រំពឹងថា នឹងបន្តរួមចំណែកសំខាន់ដដែលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក៏បានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាទទួលបានគម្រោងសាងសង់សំណង់៤.៣០៣គម្រោង មានផ្ទៃក្រឡាសំណង់ប្រមាណជិត១៣លានម៉ែត្រការ៉េ និងមានទឹកប្រាក់សរុបជាង៥,៣៣ពាន់លានដុល្លារអាមេរិក៕