ដោយ: ម៉ាលីស
ភ្នំពេញ: ប្រធានសេដ្ឋវិទូ APAC(អាស៊ីប៉ាស៊ីហ្វិក) លោក Steve Cochrane បានអោយដឹងថា សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះ អាចនឹងខ្ពស់ជាងការព្យាករណ៍ ដែលមានចំនួនប្រមាណ៦%ភាគរយ ឆ្នាំ២០២២នេះ ធៀបនឹងកាលពីឆ្នាំមុន កម្ពុជាសម្រចបានកំណើនសេដ្ឋកិច្ចប្រមាណត្រឹម២,៩ភាគរយប៉ុណ្ណោះ។
បើតាមធនាគារពិភពលោកADB កាលពីឆ្នាំ២០២១កន្លងទៅបានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងរង្វង់៤.៨ ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០២២។
ប្រធានសេដ្ឋវិទូAPAC លោកCochran បានមានប្រសាសន៍ថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុ ជាមានហាក់មានភាពវិជ្ជមាន ទោះស្ថិតនៅស្ថានភាពជំងឺរាតត្បាតនៅតែបន្តកើតមានក្តី។ អត្រានៃការឆ្លងថ្មីប្រចាំថ្ងៃនៅក្នុងប្រទេស នៅតែជាកម្រិតទាបបំផុតមួយនៅក្នុងតំបន់។ នេះជារឿងគួរឱ្យ សរសើរផងដែរ ដែលអត្រាទទួលបានថ្នាំបង្ការ ពេញលេញរបស់កម្ពុជា មានកម្រិតខ្ពស់បំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ដោយសារថា អត្រាកំណើន GDP ជាមធ្យមក្នុងទសវត្សរ៍មុនពេលជំងឺរាតត្បាតរាតត្បាត សេដ្ឋកិច្ចកម្ពុជាមានកំនើនក្នុងរង្វង់៧ភាគរយ ហើយអត្រាកំណើនGDPជិត៦ភាគរយនៅឆ្នាំនេះ គឺអាចសម្រេចបានដោយសារការចំណាយលើវិស័យទេសចរណ៍ មានភាពប្រសើរឡើងបន្តិចម្តងៗ។
លោក Cochrane បាននិយាយទៀតថា “កំណើននៃការនាំចេញរបស់កម្ពុជា ក៏នឹងស្ទុះងើបឡើងវិញយ៉ាងខ្លាំង ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដែលជួយដោយតម្រូវការប្រកបដោយនិរន្តរភាព ពីប្រទេសចិនសម្រាប់ការនាំចេញកសិកម្មរបស់ប្រទេសនេះ”។
គោលដៅនៃការ កើនឡើងក្នុងការនាំចេញ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ គឺ ជាការនាំចេញទំនិញជាប់លាប់ ទៅកាន់សហរដ្ឋអាមេរិក ដែលជាគោលដៅនាំចេញធំបំផុតរបស់កម្ពុជា ។
ទស្សនវិស័យពាណិជ្ជកម្មរបស់កម្ពុជា ក្នុងរយៈពេលវែងនៅតែរឹងមាំជាមួយនឹងការផ្តល់សច្ចាប័នលើRCEP “ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់” និង FTA ចិន-កម្ពុជា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” ដែលនឹងផ្តល់លទ្ធភាព ទទួលបានអនុគ្រោះទីផ្សារ និងការផ្ទេរបច្ចេកវិទ្យាផលិតកម្មសម្រាប់សេដ្ឋកិច្ច។
RCEP គឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ដែលរួមទាំងសមាជិកអាស៊ានទាំង១០ រួមជាមួយនឹងប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។ វាស្មើនឹង៣០ភាគរយ នៃចំនួនប្រជាជនពិភពលោក GDP និងពាណិជ្ជកម្មលើពិភពលោក។
យោងតាមលោក អូន ពន្ធ័មុន្នីរត័្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសេដ្ឋកិច្ច ក៏ធ្លាប់នព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនដ៏រឹងមាំនៅឆ្នាំ២០២២នេះ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលកើតចេញពីកម្មវិធីចាក់វ៉ាក់សាំងCovid-19 របស់រដ្ឋាភិបាលផងដែរ៕