(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ សន្និសីទសម្ពោធវិថីពាណិជ្ជកម្មភូមិសំរោង និងពិធីចុះហត្ថលេខាបានប្រារព្ធឡើងនៅឯមជ្ឈមណ្ឌលទីផ្សាររបស់គម្រោង។ ថ្នាក់ដឹកនាំក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប និងអ្នកតំណាងក្រុមហ៊ុនផលិតផលពាណិជ្ជកម្មប្រហែល ៥០ ក្រុមហ៊ុនដូចជាក្រុមហ៊ុន QI PAI FURNITURE, Phum Samraong Pub and Cofee, ក្រុមហ៊ុន BYD AUTO, ផ្សារទំនើប LUCKY, Temple, ថ្នាំលាប Jotun, WOWNOW ជាដើមបានអញ្ជើញមកជួបជុំគ្នា ដើម្បីធ្វើជាសក្ខីភាពរួមគ្នានៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។
x
ក្រុមអ្នកជំនួញល្បីៗចូលរួមបើកសម្ពោធនូវវិថីពាណិជ្ជកម្មភូមិសំរោង
លោក GONG HONGDA ដែលជាអ្នកគ្រប់គ្រងគម្រោង បុរី ភូមិ សំរោង បានថ្លែងប្រាប់អំពីផែនការប្លង់មេនៃការអភិវឌ្ឍគម្រោងបុរី ភូមិសំរោង នាពេលអនាគត និងបង្ហាញអំពីលំហអភិវឌ្ឍមួយដែលពោរពេញទៅដោយសក្តានុពល និងលទ្ធភាពជូនទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី ដោយចាប់ផ្តើមពីអាទិភាពអំណោយផលនៃតំបន់ទីតាំង គម្រោង ការរៀបចំយុទ្ធសាស្ត្រ ផែនការជំរុញការវិនិយោគជាដើម។
លោកបានបង្ហាញប្រាប់ថា គម្រោងបុរី ភូមិសំរោង មានផ្ទៃក្រឡាដល់ទៅ ២៧០ ហិតា គ្រាន់តែចាប់ផ្តើមដាក់បង្ហាញគម្រោងភ្លាមគឺអាចលក់បានដល់ទៅ ២០ លាន ដុល្លារ ក្នុងរយៈពេលតែ ៣ ខែ ប៉ុណ្ណោះ ហើយផ្ទះប្រភេទ Shophouse ប្រភេទ Link villa និងប្រភេទគម្រោងផ្សេងទៀតដែលស្ថិតនៅជាប់តាមបណ្តោយផ្លូវជាតិលេខ ៥ បានលក់ដាច់អស់គ្មានសល់។
ក្រោយពីការធ្វើបទបង្ហាញរួច កម្មពិធីចុះហត្ថលេខារវាងក្រុមហ៊ុននានាក៏បានចាប់ផ្តើម។ ស្ថិតក្រោមសក្តីភាពនៃភ្ញៀវកិត្តិយសដែលបានចូលរួម អ្នកទទួលខុសត្រូវមជ្ឈមណ្ឌលលក់ជួលនៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអ្នកតំណាងនៃក្រុមហ៊ុនសហការដំបូងគឺក្រុមហ៊ុន Phum Samraong Pub and Coffee និង ក្រុមហ៊ុន QI PAI FURNITURE។
អ្នកតំណាងក្រុមហ៊ុន QI PAI FURNITURE បានថ្លែងថា គម្រោង បុរី ភូមិសំរោង ជាគម្រោងផ្ទះល្វែងធំបំផុតដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ ក្រោយពីក្រុមហ៊ុន QI PAI FURNITURE បានសិក្សា និងវាយតម្លៃទៅលើស្ថានភាពរួច ក៏បានសម្រេចចិត្តសាងសង់នូវផ្សារផ្គត់ផ្គង់សម្ភារៈគ្រឿងសង្ហារិមលើផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ នៅទីនេះ ដោយសង្ឃឹមថានឹងចាប់ដៃសហការគ្នាជាមួយគម្រោង បុរី ភូមិសំរោង ដើម្បីរួមគ្នាកសាងនូវភាពរុងរឿងនាពេលអនាគត។
ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប និងអ្នកតំណាងក្រុមហ៊ុនសហការដំបូងបានអញ្ជើញរួមគ្នាឡើងលើវេទិកាកាត់ខ្សែបូបើកសម្ពោធវិថីពាណិជ្ជកម្ម នេះជានិមិត្តរូបបង្ហាញថា គម្រោង បុរី ភូមិសំរោង បានបោះជំហានទៅរកដំណាក់កាលថ្មីមួយកម្រិតទៀត។
ការលេចចេញនូវមជ្ឈមណ្ឌលលក់ជួល បង្កើតប្រព័ន្ធសេវាកម្មគ្រប់ជ្រុងជ្រោយ
នៅក្នុងសន្និសីទលើកនេះ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប ក៏បានបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលលក់ជួលព្រីន ហ័ន យូ ជាលើកដំបូងនូវមជ្ឈមណ្ឌលលក់ជួលរបស់ក្រុមហ៊ុនផងដែរ។ សេវាកម្មគ្រប់ដណ្តប់ទៅលើសេវាកម្មគ្រប់គ្រងជំនាញដូចជា៖ ការដាក់ជួលជំនួស ការដាក់លក់ជំនួស ការគ្រប់គ្រងជំនួស ការរចនា និងតុបតែងផ្ទះ ការរៀបចំតភ្ជាប់ បណ្តាញអ៊ិនធើណែត សេវាកម្មមើលថែផ្ទះ ការជួសជុលសំណង់ ការទិញគ្រឿងសង្ហារិម និងបរិក្ខារអគ្គិសនីជាដើម ដើម្បីធ្វើឱ្យអតិថិជនទទួលបានប្រាក់ចំណេញនៃការវិនិយោគដោយងាយស្រួលបំផុត ។
ចំពោះផ្ទះប្រភេទ Shophouse នៃគម្រោងនេះ មជ្ឈមណ្ឌលលក់ជួលអាចធ្វើការរចនាជារួម និងកែលំអថ្មីបន្ថែមចំពោះផ្ទះប្រភេទហាងអាជីវកម្មទៅតាមតម្រូវការជាពិសេសរបស់អតិថិជន។
វិថីពាណិជ្ជកម្មផ្លូវជាតិលេខ ៥ ឈានមុនគេក្នុងវិស័យពាណិជ្ជកម្មនាពេលអនាគត
វិថីពាណិជ្ជកម្មផ្លូវជាតិលេខ ៥ ស្ថិតនៅទីតាំងភូមិសាស្ត្រដ៏មានសក្តានុពល ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ ៥ ដែលជាសរសៃឈាមនៃលំហូរចរាចរណ៍ តភ្ជាប់ជាមួយតំបន់ស្នូលនៃរាជធានីភ្នំពេញ។ វិថីពាណិជ្ជកម្មនឹងបើកដំណើរការនៅឆមាសទីពីរនៃឆ្នាំនេះ ហើយនឹងនាំចូលនូវដូចជាបណ្តុំហាងផ្គត់ផ្គង់គ្រឿងសង្ហារិមខ្នាតធំ ផ្សារទំនើបខ្នាតធំ ភោជនីយដ្ឋានល្បីៗ ក្លឹបលំហែកំសាន្ត ធនាគារ ទៅតាមតម្រូវការប្រើប្រាស់របស់ប្រជាជនក្នុងតំបន់។ នាពេលបច្ចុប្បន្ន Phum Samraong Coffee & Pub និងក្រុមហ៊ុន QI PAI FURNITURE បានមានវត្តមានមុនគេក្នុងគម្រោងនេះ ហើយកំលាំងទាក់ទាញពាណិជ្ជកម្មនៃគម្រោងក៏មានភាពកាន់តែច្បាស់។
ទំហំពាណិជ្ជកម្មគ្មានព្រំដែនចាប់ផ្តើមពង្រីកសក្តានុពលតំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ
ដោយពឹងផ្អែកលើតួនាទីឈានមុខដ៏ពេញនិយមរបស់វិថីពាណិជ្ជកម្មសំរោងលើផ្លូវលេខ ៥ភូមិសំរោងបានកសាងតំបន់ពាណិជ្ជកម្មប្រមូលផ្តុំចំនួន ២ ជាមួយនឹងគំរូអាជីវកម្មច្រកចេញចូលតែមួយសម្រាប់គ្រប់ទម្រង់ វានឹងបង្កើតមជ្ឈមណ្ឌលថ្មីដ៏រុងរឿងនៅក្នុងរាជធានីភ្នំពេញ។
គម្រោងបុរី ភូមិសំរោងក៏មានរៀបចំបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ សារមន្ទីរ មន្ទីរពេទ្យអន្តរជាតិ ទីតាំងកំសាន្តលំហែខ្នាតធំជាដើម ដែលនឹងក្លាយទៅជាទីកន្លែងពេញនិយមបែបស៊ីវីល័យក្នុងរាជធានីភ្នំពេញនាពេលអនាគត។
ពង្រឹងនូវប្រព័ន្ធបរិស្ថានឈ្នះៗពហុភាគី
ជារៀងរហូតមក ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប ជាមួយនឹងតក្កវិជ្ជាអេកូឡូស៊ីនៃ “ការកសាងប្រទេសកម្ពុជាដ៏ស្រស់ស្អាត” ដោយស្មារតីទទួលខុសត្រូវខ្ពស់ កសាងប្រព័ន្ធអេកូឡូស៊ីនៃ “អ្នកអភិវឌ្ឍន៍ វិនិយោគិន ពាណិជ្ជករ អ្នកប្រើប្រាស់ អ្នករស់នៅជុំវិញ និងរដ្ឋាភិបាល” សម្រាប់ស្ថានភាពឈ្នះៗ។ ហើយភូមិសំរោងគឺជាការអនុវត្តដ៏ល្អឥតខ្ចោះនេះ។