ដោយៈ វិវឌ្ឈន៍
ភ្នំពេញៈ អនុសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ អ្នកឧកញ៉ាលី ហួរបានដឹកនាំកិច្ចប្រជុំពិភាក្សា លបញ្ហាប្រឈម កង្វល់ សំណូមពរ និងឱកាសវិនិយោគថ្មីៗ ក្រោយវិស័យទាំង២ ទទួលរងសម្ពាធពីវិបត្តិកូវីដជាង២ ឆ្នាំមកនេះ។
កិច្ចប្រជុំនេះ ធ្វើនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពី តំណាងសមាគមអ្នកសាងសង់នៅកម្ពុជា តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងក្រុមហ៊ុនអ្នកអភិវឌ្ឍជាច្រើនទៀត។
កិច្ចប្រជុំ បានប្រមូលធាតុចូលស្ដីបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជន ហើយត្រៀមនឹងដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលខាងមុខ។
ក្រៅពីនេះ កិច្ចប្រជុំក៏បានជួយគ្នារិះរកវិធី ដើម្បីស្ដារ និងពង្រីកសក្ដានុពលវិនិយោគ ក្នុងវិស័យទាំង២ ខាងលើនេះ ឱ្យរឹងមាំឡើងវិញ ពិសេសក្រោយវិបត្តិកូវីដបញ្ចប់នាពេលខាងមុខ៕