ដោយ : រតនៈ
ភ្នំពេញ : ក្នុងគោលដៅលើកទឹកចិត្ត ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ អតិថិជន នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៧ភាគរយ ពីហ្សបហោស៍ក្លាសស៊ិក ក្នុងគម្រោងដឹស្តាដាយមិន (ផ្លូវ៦០ម៉ែត្រ) ដែលមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែតុលាខាងមុខនេះ។
ហ្សបហោស៍ក្លាសស៊ិក បានរចនាឡើងសមឥតខ្ចោះ ផ្អែកទៅលើគុណភាព សោភណ្ឌភាព និងប្រណិតភាព ជាមួយនឹងការរួមបញ្ចូលរចនាបថបែបខ្មែរ និងអឺរ៉ុប ដែលរួមមានបន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ប្រកបដោយបរិយាកាសស្រស់ស្រាយ និងផាសុកភាព ជាពិសេសគឹស្ថិតនៅទីតាំងទល់មុខផ្សារទំនើបភីអេច ដាយមិនផ្លេស (PH Diamond Place) ក្នុងគម្រោងដឹស្តា ដាយមិន ផ្ទាល់តែម្តង សក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មរបស់លោកអ្នក។
គម្រោងដឹស្តាដាយមិន ជាគម្រោងដែលមានវិសាលភាព ប្រមាណជា៤០ហិកតា នៅជាប់មហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ជាគម្រោងមួយ ដែលបែងចែកជាតំបន់សម្រាប់ធ្វើពាណិជ្ជកម្ម និងសម្រាប់ស្នាក់នៅផងដែរ។ សម្រាប់តំបន់ពាណិជ្ជកម្ម ក្នុងគម្រោងដ៏ធំនេះ ក៏នឹងក្លាយជាទីប្រជុំជនពាណិជ្ជកម្មដ៏ធំមួយ ក្នុងតំបន់ចាក់អង្រែក្រោម ដែលរួមមានទាំងផ្សារទំនើបភីអេច ដាយមិនផ្លេស (PH Diamond Place) សាលសន្នីសីទ និងអគារពាណិជ្ជកម្មតែមួយគត់ នឹងផ្តល់ជូនលោកអ្នក នូវការកំសាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ ពីហ្សបហោស៏ ដែលជាគេហដ្ឋានសម្រាប់អាជីវកម្មផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕