ទីក្រុងញូវយ៉កបញ្ចប់ស្ថាបត្យកម្មអគារដែលមានរាងស្តើងខ្ពស់ជាងគេបំផុតនៅលើពិភពលោក

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកសាងសង់ ស្ថាបត្យករ នៅសហរដ្ឋអាមេរិកបានបញ្ចប់ការស្ថាបនាអគារ ដែលមានរាងស្តតើងបំផុត និងខ្ពស់ជាងគេបំផុតលើពិភពលោក។

អគារនេះកំពុងបង្ហាញ​វត្តមាន នៅទីក្រុងញូវយ៉ក ដោយមានឈ្មោះថា Steinway Tower ឬ 111 West57t Street។ បច្ចុប្បន្នក្រុមហ៊ុុនអភិវឌ្ឍន៍គំរោងនេះ បានបើកឱ្យម្ចាស់យូនីតអាចចូលរស់នៅបាន។

អគារនេះមានកម្ពស់៤៣៥ម៉ែត្រ តែមានទទឹងមុខអគារត្រឹម១៨ ម៉ែត្រប៉ុណ្ណោះ។ កម្ពស់របស់វាមានរហូតដល់ទៅ២៤ដង នៃទទឹងអគារ ហើយមានសរុប៨៤ជាន់ និងផ្ទៃក្រឡាជាង ៥៣០,០០០ម៉ែត្រការ៉េ។

អគារនេះ ត្រូវបានវិនិយោគដោយ JDS Development Group និង Property Markets Group ជាមួយនឹងទុនវិនិយោគ២000លានដុល្លារអាមេរិក។ អគានេះត្រូវបានប្រើប្រាស់ជាអគារលំនៅឋាន ដោយមានទាំងអស់៦០យូនីត ដោយលក់ក្នុងតម្លៃចាប់ពី៧លាន ទៅ ៦៦លានដុល្លារក្នុង១យូនីត។

ការសាងសង់អគារនេះ បានប្រើបេតុងរឹងមាំបំផុតក្នុងពិភពលោក ហើយត្រូវបានពង្រឹងដោយដែកសរុបប្រវែង១,៦ លានម៉ែត្រ។

ក្រុមវិស្វករក៏បាន ក៏បានសង់ផ្ទះមេកានិកដ៏ធំមួយ មានឧបករណ៍បំផ្ទុះម៉ាស់ (Tuned mass damper) ៨០០តោន ដើម្បីកាត់បន្ថយចលនា និងរំញ័រនៅខាងក្នុងអគារ។

ក្រុមស្ថាបត្យករបាននិយាយថា “គោលដៅចម្បងរបស់ពួកគេ គឺបង្កើត អគារប្រវិត្តសាស្ដ្រមួយនៅក្នុងទីក្រុងញូវយ៉ក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here