រោងចក្រដំឡើងរថយន្តISUZUបានចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅខេត្តកំពង់ស្ពឺហើយ

0

ដោយៈគង់ សូរិយា

        កំពង់ស្ពឺៈ ក្រុមហ៊ុន K (Cambodia) Co., Ltd. ដែលក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្ត ISUZU នៅកម្ពុជា បានចាប់ផ្តើមសង់រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺហើយ។

អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី៦នេះថា ក្រុមហ៊ុនចាប់ផ្តើមសាងសង់រោងចក្រនេះ នៅក្រោយចូលឆ្នាំខ្មែរហើយ។​

ទោះយ៉ាងណា អភិបាលខេត្តកំពង់ស្ពឺ មិនបានបញ្ជាក់លម្អិតនៃការសាងសង់នេះទេ។

លោកបញ្ជាក់ថា “អត់អីមានអ្វីផ្លាស់ប្តូរទេ ដំណើរការនៅតែដំណើរការ សាងសង់តាមការគ្រោងទុករបស់គេ”។

លោកវ៉ី សំណាងបានបន្តថា ក្រុមហ៊ុនវិនិយោគនេះ បានចាប់ផ្តើមរៀបចំប្លង់រោងចក្រ និងរៀបចំរចនាសម្ព័ន្ធនានា ចាប់តាំងពីខែមករាកន្លងមកម្ល៉េះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here