តម្លៃលំនៅដ្ឋាននៅប្រទេសថៃដាំក្បាលចុះ ខណៈ​អ្នកទិញមានការធ្លាក់ចុះយ៉ាងគំហុក

0

ដោយ​៖​ លាងហួរ

 

ថៃ៖ តម្លៃលំនៅឋាន​នៅ​ក្នុង​ប្រទេស​ថៃ​បានហក់ឡើងខ្ពស់ខ្លាំង​ ដោយការចំណាយលើការសាងសង់ខ្ពស់ ដែលបណ្តាល​​មកពីផលប៉ះពាល់នៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។

អ្នក​ជំនាញ​បាន​ផ្តល់​យោបល់ថា អ្នកអភិវឌ្ឍន៍លំនៅដ្ឋានគួរតែពិនិត្យឡើងវិញនូវទំហំផ្ទះ និងកែសម្រួលលក្ខណៈពិសេសមួយចំនួន ដើម្បីរក្សាតម្លៃផ្ទះឱ្យនៅដដែល ដើម្បីសម្រួលដល់ការទិញរបស់​អតិថិជន​។ ទន្ទឹមនឹងនេះ អ្នកអភិវឌ្ឍន៍លំនៅដ្ឋានត្រូវប្រុងប្រយ័ត្នក្នុងការទិញដី ដើម្បីជៀសវាងការបង់ពន្ធថ្មី។

លោក Issara Boonyoung ប្រធានកិត្តិយស នៃសមាគមអ្នកជំនួញលំនៅឋាន បានមានប្រសាសន៍ថា តម្លៃក្នុងការសាងសាង់លំនៅឋាន នឹងកើនឡើង ពី៥ទៅដល់១០% ជាពិសេស សម្រាប់លំនៅឋាន ដែលតម្លៃនៃ​ការ​សាងសង់ ខ្ពស់ជាងតម្លៃដី។

 

លោក Issara បានបន្តថា អតិផរណានិងសេដ្ឋកិច្ចធ្លាក់ចុះ នឹងធ្វើឱ្យការទិញផ្ទះធ្លាក់ចុះ ខណៈ ដែលការចំណាយកើនឡើង អ្នកអភិវឌ្ឍន៍មិនអាចដំឡើងតម្លៃលំនៅដ្ឋានបានដោយសារ អ្នកទិញផ្ទះប្រហែលមិនមានលទ្ធភាពទិញទេ ដោយសារចំណូល​របស់ពួកគេនៅថេរ ឬថយចុះ ។

 

លោក Issara បាននិយាយថា ដើម្បីរក្សាតម្លៃលំនៅឋាន អ្នកអភិវឌ្ឍន៍គួរតែកាត់បន្ថយទំហំផ្ទះពី១៨ម៉ែត្រការ៉េ មក១៦ម៉ែត្រការ៉េសម្រាប់ផ្ទះល្វែង ឬប្តូរទៅផ្ទះចំនួន២ ជំនួសឱ្យផ្ទះតែមួយ។

លោក Atip Bijanonda អនុប្រធានក្រុមប្រឹក្សាពាណិជ្ជកម្ម នៃប្រទេសថៃ បានឱ្យ​ដឹងថាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានគួរតែកែសម្រួល ដើម្បីកាត់បន្ថយការចំណាយ ដូចជា​ ការ​កាត់បន្ថយលក្ខណៈពិសេសដែលមិនចាំបាច់ ឬការរចនាម៉ូតផ្ទះ។

 

លោកថា “មុខងារ ឬលក្ខណៈពិសេសមួយចំនួន ដែលមាន​ការ​ចំណាយខ្ពស់ពេក គួរតែត្រូវបានជំនួស ដោយជម្រើស ដែលនឹងមិនប៉ះពាល់ដល់ការប្រើប្រាស់របស់អ្នកទិញផ្ទះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here