ដោយ៖ សុផារី
ភ្នំពេញ៖ ប្រទេសវៀតណាមទើបសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកញ្ចក់វែងជាងគេបំផុតនៅក្នុងពិភពលោក ដែលមានប្រវែងជាង៦០០ម៉ែត្រ កំពស់ជាង១៥២ម៉ែត្រ នៅលើកោះម៉ុកចៅ ក្នុងខេត្តសឺនឡា។នេះជាស្ពានឯកទិស ហើយអ្នកដំណើរអាចដើរនៅលើស្ពាននេះបាន ៥០០នាក់ម្តង។
គណកម្មាធិការ Guinness World Records នឹងបញ្ជាក់ថា ស្ពាននេះគឺ ជាស្ពានបាតកញ្ចក់ ដែលវែងជាងគេបំផុតរបស់ពិភពលោកឬទេ នៅក្នុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
ប្រសិនបើត្រូវបានបញ្ជាក់ នោះស្ពាននេះនឹងវារដាច់ស្ពានកញ្ចក់ ដែលធ្លាប់វែងបំផុតនៅក្នុងពិភពលោក មានទីតាំងស្ថិតនៅខេត្ត Guandong ក្នុងប្រទេសចិន ដែលមានកម្ពស់រហូតដល់៥២៦ម៉ែត្រ។
ការដាក់ឱ្យប្រើប្រាស់ស្ពានកញ្ចក់នេះ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីនៃពិភពលោក និងជំរុញកំណើនសេដ្ឋកិច្ចជាតិវៀតណាម តាមរយៈវិស័យទេសចរណ៍៕