ដោយ វុត្ថា
ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៤ ដែលមានទំហំទឹកប្រាក់ចំនួនជិត៣០លានដុល្លារ ដើម្បីបង្កើតរោងចក្រចក្រផលិតក្តារប៉ាកេ ក្តារបន្ទះនិងគ្រឿងសង្ហារឹម និងរោងចក្រផលិតកកាបូប និងវ៉ាលីសមានទីតាំងវិនិយោ គស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រុមហ៊ុនទាំងបួននោះមានដូចជា ទី១ ក្រុមហ៊ុន “INVISTA DECOR CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទុនវិនិយោគចំនួន១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៣៥កន្លែង។ ទី២ ក្រុមហ៊ុន “GLORY ALLIANCE (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រផលិត កាបូប និងវ៉ាលិស មានទុនវិនិយោគប្រមាណ៥,៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។
ទី៣ ក្រុមហ៊ុន “CAMBODIAN TROPIC FLOORING CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទុនវិនិយោគចំនួន ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៤០កន្លែង និង៤ក្រុមហ៊ុន “COUGAR WOOD INDUSTRY CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទុនវិនិយោគប្រមាណ១៤,៩៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦២កន្លែង៕