សឹង្ហបុរីគ្រោងវិនិយោគជាង ៥០០លានដុល្លារ លើវិស័យថាមពលនៅវៀតណាម

0

ដោយ៖ សូរិយា

វៀតណាម៖ ក្រុមហ៊ុនអគ្គិសនី និងចែកចាយអគ្គិសនីរបស់រដ្ឋប្រទេសសឹង្ហបុរី SP Group មានផែនការបណ្តាក់ទុនប្រមាណ ៥៤០លានដុល្លារអាមេរិកលើវិស័យថាមពលនៅប្រទេសវៀតណាម។

នៅក្រោមផែនការវិនិយោគនេះ ក្រុមហ៊ុននឹង គាំទ្រដល់ការផ្លាស់ប្តូរថាមពលទៅកាន់ថាមពលស្អាត តាមរយៈផ្តល់នូវដំណោះស្រាយ សម្រាប់វិស័យសាធារណ និងឯកជន។

នេះបើតាមការចុះផ្សាយរបស់កាសែត VN Express ដក់ស្រង់សម្តី របស់ប្រធានចាត់ការទូទៅ លោក Stanley Huang លើកឡើងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

កាលពីឆ្នាំមុន ក្រុមហ៊ុននេះ បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន BCG Energy Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Bamboo Capital របស់វៀតណាម។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ បានប្រកាសពីភាពជាដៃគូរួមគ្នាជាមួយ Vinamilk ដែលជាក្រុមហ៊ុនទឹកដោះគោដ៏ធំបំផុតរបស់វៀតណាម ដើម្បីដំឡើងថាមពលពន្លឺព្រះអាទិត្យ លើដំបូលអគារ ដែលមានអនុភាព២៥មេហ្គាវ៉ាត់ នៅរោងចក្រចំនួន៩ និងកសិដ្ឋានចំនួន៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here