ស្វែងយល់​ពី​អាស៊ាន! ធនាគារ​នៅ​មី​យ៉ាន់​ម៉ា ចាប់ផ្តើម​ផ្តល់​ឥណទាន​ទិញ​លំនៅដ្ឋាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​សហការ​ជាមួយនឹង​អ្នក​អភិឌ្ឍន៍ និង​អ្នក​សាងសង់​លំនៅដ្ឋាន ផ្តល់​ភាពងាយស្រួល​សម្រាប់​ប្រាក់កម្ចី ដល់​អ្នក​មានបំណង​ក្នុង​ការទិញ​លំនៅដ្ឋាន​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​ដើម្បី​ធ្វើអោយ​ទីផ្សារ​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​នេះ​មាន​សន្ទុះ​ឡើងវិញ។

យោងតាម​ការចុះផ្សាយរ​បស់​កាសែត Myanmar Times បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ ដែលមាន​បំណង​ទិញ​លំនៅដ្ឋាន​ធ្វើជា​កម្មសិទ្ធិ មិនមាន​លទ្ធភាព​កាន់​លុយ​ក្នុង​ដៃ​ទៅ​ទិញ​នោះទេ  ខណៈ​កំណើន​អ្នកស្វែងរក​ទិញ​លំនៅឋាន​កាន់តែ​កើនឡើង ។ ដូច្នេះហើយ​បានជា​ធនាគារ​នៅក្នុង​ប្រទេសមួយ​នេះ បង្ក​ភាពងាយស្រួល​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ក្នុង​ពេលវេលា​សមស្រប​បំផុត ដោយបាន​ផ្តល់​ការបង់​រំ​លោះ រយៈពេល១៥ សម្រាប់​ការទិញ​លំនៅដ្ឋាន​ផ្ទះល្វែង និង២៥ឆ្នាំ​សម្រាប់​ការទិញ​ខុន​ដូ តែ​ត្រូវ​បង់៣០ភាគរយ​មុន​ទៅ​ធនាគារ។ បន្ទាប់ពី​បង់​រួច​ចំនួន​ពីរ​ទៅ​បួន​សប្តាហ៍ អ្នកទិញ​ទាំងនោះ​នឹង​អាច​រើ​ទៅ​រស់​នៅបាន​ក្នុងផ្ទះ​នោះបាន។

លោក U Kaung Thu Vin ស្ថាបនិក​គេហទំព័​ត៌​អចលនទ្រព្យ ក្នុងស្រុក​មួយ​បាន​ប្រាប់​កាសែត Myanmar Times ថា ធនាគារ​មួយចំនួនទៀត ធ្វើជា​តំណាង​អ្នកទិញ​លំនៅឋាន ដោយ​រៀបចំ​ឯកសារ​ចំពាក់​ព័ន្ធ​ក្នុងការ​ចំណាយផ្សេងៗ ដាក់ជូនទៅ​ក្រុមហ៊ុន​សាងសង់។

លោក​បញ្ជាក់ថា “កាលពីមុន​ប្រសិនបើ​អ្នកណាម្នាក់​ចង់​ទិញ​លំនៅដ្ឋាន​នោះ ត្រូវ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធផ្សេងៗ រួមជាមួយ​នឹង​ប្រាក់បៀវត្ស​របស់ខ្លួន ទើប​អាច​ទិញ​លំនៅដ្ឋាន​បានតែ​នៅពេលនេះ​មិន​ដូច្នោះ​ទេ។លោក​បន្តថា “អ្នកទិញ​លំនៅដ្ឋាន​គ្រាន់តែ​យក​ឯកសារ​បញ្ជាក់​បៀវត្ស​របស់ខ្លួន ទៅ​ធនាគារ​ដែល​ទទួលបាន​ចាប់ពី២៥០ដុល្លារ​ឡើង អ្នកនឹង​ទទួលបាន​លំនៅ​ដ្ឋា​ដែលជា​កម្មសិទ្ធិ​របស់ខ្លួន​ភ្លាម។

លោក​បញ្ជាក់ថា ធនាគារ​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ជម្រុញ​អោយ​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ចជាតិ​អោយ​ដើរ​ទៅមុខ ព្រោះថា​ប្រជាពលរដ្ឋ​កម្រ​មាន​លុយ​ទាំង​ដុល​ទៅ​ទិញ​លំនៅដ្ឋាន​ណាស់ ហើយ​ភាគច្រើន​ប្រជាពលរដ្ឋ​ទិញ​លំនៅដ្ឋាន ដោយ​ការបង់​រំ​លោះ​ទៅ​ធន​គារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here