វៀតណាមវិនិយោគនៅកម្ពុជាចំនួន២០៦គម្រោងក្នុងទំហំទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ

0

ដោយវុត្ថា

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានអះអាងថា បច្ចុប្បន្នមានក្រុមហ៊ុនវៀតណាម ដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជាមានចំនួន២០៦គម្រោង ដែលបានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ។

នៅក្នុងជំនួបសវនការ និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ លោកស្រីជុង ធីម៉ាយ(Truong Thi Mai) សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានឲ្យដឹងថា ការដោះដូរពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា-វៀតណាម កំពុងតែមានការីកចម្រើនខ្លាំង ស្របពេលដែលទិសដៅរបស់ប្រទេសទាំងពីរ គ្រោងនឹងជម្រុញទំហំពាណិជ្ជកម្មរហូតដល់ ៥ ពាន់លានដុល្លារនាពេលខាងមុខដ៏ខ្លីខាងមុខនេះ។ ជាមួយគ្នានោះ លោកស្រីស្នើរសុំឲ្យប្រទេសកម្ពុជាជួយការពារ វិនិយោគិនវៀនណាមដែលកំពុងធ្វើអាជីវកម្មនានាដែលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។
លោកស្រីបន្តថា “កម្ពុជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គមគួរឲ្យកត់សម្គាល់ ដែលនេះបានបង្ហាញឲ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់ស្ថាប័នកំពូលៗកម្ពុជា មានស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ”។


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភាកម្ពុជាបានបញ្ជាក់ពីការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិកា ររវាងគណៈចលនាមហាជននៃប្រទេសទំាងពីរ និងលើកទឹកចិត្ត ជម្រុញ និងលើកកម្ពស់កិច្ចសហការនេះ ឲ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀតតាមរយៈការ ផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យបានកាន់តែច្រើន ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។


សម្តេចបានកត់សំគាល់ដោយពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍន ភាពដ៏ល្អប្រពៃនៃចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យរវាងកម្ពុជា-វៀតណាម ដែលកាន់តែរីកចម្រើន រឹងមំាជាលំដាប់ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន សក្តិសមនឹងពាក្យស្លោក “អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here