បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ព​ន្ឋ​ត្រូវបាន​ដោះស្រាយ​បន្ទាប់ពី​ជំនួប​រវាងវិស័យ​ឯកជន​និង​រដ្ឋ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ បញ្ហា​ប្រឈម​មួយចំនួន​ទាក់ទង​នឹង​វិស័យ​ព​ន្ឋ និង​អាករ ត្រូវបាន​ដោះស្រាយ​បន្ទាប់ពី​ជំនួប​រវាង ក្រុម​វិនិយោគិនធំៗជាមួយ​ថ្នាក់ដឹកនាំ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដា​កាលពី​ថ្ងៃទី៣០ តុលា​កន្លងមកនេះ។

ក្រុម​វិនិយោគ​វិស័យ​ឯកជន ល​ដឹកនាំ​ដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី យន្តការ​នៃ​ភាពជា​ដៃគូ​អគ្គនាយកដ្ឋាន​ពន្ធដារ-ផ្នែក​ឯកជន។ ក្នុង​កិច្ចប្រជុំ​នេះ ក្រុម​វិស័យ​ឯកជន​បានលើកឡើង​អំពី​បញ្ហា​ប្រឈម​នានា​ពាក់​ព័​ន្ឋ​នឹង​ពន្ធដារ។បញ្ហា​ប្រឈម​នានា​ពាក់​ព័​ន្ឋ​នឹង​ពន្ធដារ។ ជា​លទ្ធផល​កិច្ចពិភាក្សា នឹង​ផ្តល់​ជា​ដំណោះស្រាយ លើ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ នឹង​ពន្ធដារ​ចំនួន១១ករណី ព្រមទាំង​បន្ថែម​លើ​បញ្ហា​ប្រឈម​នានា ដែល​ត្រូវបាន​ដោះស្រាយ​នៅ​កម្រិត​នៃ​យន្តការ​ភាពជា​ដៃគូ​នេះ។

កិច្ចប្រជុំ​នេះ ក៏​ធ្វើឡើង​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ និង​ការបង្កើន​នូវ​អនុលោមភាព​ពន្ធ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជំរុញ​ឱ្យ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​កាន់តែ​ប្រសើរឡើង​ក្នុងការ​អភិវឌ្ឍ​ប្រទេស។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក​ គង់ វិបុល​ បាន​បញ្ជាក់ថា តាមរយៈ​ការអនុវត្ត​យ៉ាង​យកចិត្តទុកដាក់ នូវ​កំណែទម្រង់រដ្ឋបាល និង​គោលនយោបាយ​សារពើពន្ធ ព្រមទាំង​ធ្វើ​ទំនើបកម្ម​ពន្ធដារ ដោយ​អនុវត្ត​ស្របតាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល រយៈពេល​មធ្យម២០១៤-២០១៨ ជា​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​អាករ​គ្រប់​ប្រភេទ​ឆ្នាំ ២០១៧នេះ​សម្រេចបាន១១៥.២ភាគរយ​នៃ​ផែនការ​ច្បាប់។

ដោយឡែក​ក្នុង​ឆ្នាំ២០១៨ បើ​គិត​ត្រឹម​ថ្ងៃទី២៦ ខែតុលា​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល​ចំណូល​ពន្ធ និង​អាករ​សរុប​តាម​ប្រព័ន្ធ​អន​ឡាញ បាន៩៧,៤៤ភាគរយ នៃ​ផែនការ​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2018។

ស្រប​ពេលដែល​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំនូល រយៈពេល​មធ្យម ២០១៤-២០១៨ នឹងត្រូវ​បញ្ចប់​នាពេលឆាប់ៗខាងមុខនេះ ជា​គោលដៅ​សម្រាប់​ការអនុវត្ត​បន្ត សេចក្តីព្រាង នៃ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម២០១៩-២០២៣ ត្រូវបាន​រៀបចំ និង​រង់ចាំ​ការឯកភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុងនោះ​មាន​គោលបំណង​សំខាន់ គឺ​ធានាបាន​នូវ​ចីរភាព​កំណើន​ចំណូល ចីរភាព​កំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង​ដោយ​ស្មើរ​ភាព និង​យុត្តិធម៌​សង្គម។

លោក​បន្តថា “តាមរយ:យុទ្ធសាស្ត្រ​នេះ នឹងមាន​ការកែលម្អ​នូវ​គោលនយោបាយ​ចាំបាច់​មួយចំនួន ដើម្បី​ធានា​ឱ្យបាន​នូវ​ភាពងាយស្រួល សមធម៌ និង​ភាពត្រឹមត្រូវ​ក្នុងការ​បង់ពន្ធ ខណៈដែល​គោលដៅ​នៃ​ការប្រមូល​ចំណូល​កំណត់ដោយ​ច្បាប់ បាន​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here