គម្រោងវិនិយោគចំនួន៦មានទុនវិនិយោគចំនួន៨០លានដុល្លារអាមេរិកត្រូវបានអនុម័ត

0

ដោយ៖​ សុផារី

 

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅ​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០២២​នេះ​ បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៦បន្ថែមទៀត ដែលសរុបទុនវិនិយោគចំនួន៨០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាច្រើន​កន្លែង។

 

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥០,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៥៥កន្លែង។

២. GTV MOTOR CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦A និង ៦B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ១៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៣. GLOTEC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដើមឫស្សី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៤១កន្លែង។

៤. ECKL PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៣៤កន្លែង។

៥. KONDA FURNITURE CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៥៣កន្លែង។

៦. K FINE (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ផ្លូវពៅរតនា ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២២០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here