កម្ពុជាត្រៀមទទួលទេសចរណ៍តាមផ្លូវទឹកជាមួយបណ្ដាប្រទេសក្នុងតំបន់

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: អាជ្ញាធរខេត្តកំពត បានអះអាងថា ពាក់ព័ន្ធនឹងការពង្រីកច្រករបៀងលើផ្នែកទេសចរណ៍នៅតាមតំបន់មាត់ នៃប្រទេសទាំង៣ កម្ពុជា-វៀតណាម-ថៃ កម្ពុជាកំពុងត្រៀមខ្លួន នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរទាំងឡាយ ខណៈដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍លើវិស័យនេះ ។

ឯកឧត្តម ប៉ិល កុសល អភិបាលរងខេត្តកំពត បានលើកឡើងនៅក្នុងសន្និសីទអន្តរជាតិលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការចុះកិច្ចព្រមព្រៀងរវាង កម្ពុជា-វៀតណាម-ថៃ (CVTEC) ដែលប្រារព្វធ្វើឡើងនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នៅថ្ងៃទី១៥ ខែវិច្ឆការ ឆ្នាំ២០១៨ ថា ពាក់ព័ន្ធនិងការឈានដល់ចុះកិច្ចព្រមព្រៀងរវាងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការដឹកជញ្ជូនភ្ញៀវទេសរចតាមផ្លូវសមុទ្រ នៅតាមបណ្តាខេត្តនៃប្រទេសទាំង៣នេះ ក្នុងនោះកម្ពុជាពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្របយកសក្តានុពលភ្ញៀវទេសចរឲ្យបានកាន់តែច្រើន ខណៈដែលប្រទេសកម្ពុជា គឺជាប្រទេសមួយសម្បូរទៅដោយរមនីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនកន្លែង ជាពិសេសកម្ពុជាមានតំបន់ឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោក ដែលជាផ្នែកមួយជម្រុញទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងផងដែរ ។

ចំណែក លោកឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានថ្លែងថា ពាក់ព័ន្ធនឹងបើកច្រកជញ្ជូនដឹកភ្ញៀវទេសរចរណ៍តាមផ្លូវទឹកនេះ ប្រទេសទាំង៣ ជាពិសេសកម្ពុជា ថៃ បានជួបពិភាក្សាជាច្រើនលើកច្រើនសារ នឹងបានចុះសិក្សានៅតាមតំបន់ភូមិខេត្តជាប់មាត់សមុទ្រទាំងនោះ ទើបឈានដល់ការចុះកិច្ចព្រមព្រៀងនេះ ក្រោយពីការចុះកិច្ចព្រមព្រៀងរួចរាល់ ភាគីទាំងអស់នៅបន្តកិច្ចសហប្រតិបត្តិការបង្កើតលើគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីធ្វើឲ្យឆ្លើយតប និងមានភាពទាក់ទាញភ្ញៀវទេសចរណ៍៍។

ចំណែកលោកស្រី ដួងចៃ ចាន់ថន អនុប្រធានក្រុមប្រឹក្សាធុរៈកិច្ច ថៃ-កម្ពុជា នៃប្រទេសថៃ បានលើកឡើងថា បច្ចុប្បន្ន វិស័យទេចណ៍នៅប្រទេសថៃ មានការរីកចម្រើនយ៉ាងខ្លាំង ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧ កន្លងមកន្លងមកនេះ ប្រទេសថៃទទួលបានភ្ញៀវទេចរណ៍ប្រមាណជិត៥០លាននាក់ និងបានស្របយកកំលំាងពលកម្មដែលបម្រើសេវាលើផ្នែកនេះបានយ៉ាងច្រើន និងបានជម្រុញដល់កំណើនសេដ្ឋកិច្ចបានល្អប្រសើរផងដែរ ។ លោកស្រីបន្តថា ចំពោះការឈានដល់ចុះកិច្ចព្រមព្រៀងថ្ងៃនេះ ប្រទេសថៃមានគោលបំណងពង្រីកទំនាក់ទំនងនៅលើវិស័យទេចរណ៍ ពោលគឺចង់ឲ្យប្រទេសទាំង៣មានការរីកចម្រើននៅលើវិស័យនេះដូចគ្នា ជាពិសេសការជម្រុញឲ្យមានសក្តានុពលលើផ្នែកវិស័យទេសចរណ៍កាន់តែខ្លាំង ។

សូមបញ្ជាក់ថា ការចុះកិច្ចព្រៀងអភិវឌ្ឍន៍វិស័យទេសចរណ៍ច្រករបៀងភាគខាងត្បូងនេះ តំណាងសភាពាណិជ្ជកម្មកម្ពុជារួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប បានចុះកិច្ចព្រៀមព្រៀងជាមួយសមាគមន៍ទេចរណ៍ខេត្តចាន់បូរី ចាន់ថាក់បូរី រ៉ាក់យ៉ង និងខេត្តត្រាត ។ ចំណែកភាគីប្រទេសវៀតណាមមិនបានចុះអនុស្សារណៈលើកិច្ចព្រមព្រៀងនេះឡើយ គឺសុំត្រឹមជាអ្នកសង្កេតការណ៍ ដើម្បីបន្តពិភាក្សានឹងឈានទៅដល់ការចុះកិច្ចព្រមព្រៀងនាពេលខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here