APECគ្រោងពិភាក្សាលើការវិនិយោគនិងពាណិជ្ជកម្មនាកិច្ចប្រជុំ ក្នុងខែវិច្ឆិកាខាងមុខ

0

ដោយ: លាងហួរ

បាងកក: កិច្ចប្រជុំកំពូល Apec ដែលគ្រោងនឹងធ្វើឡើងនៅមជ្ឈ មណ្ឌលសន្និបាត Queen Sirikit ចាប់ពីថ្ងៃទី១៤ ដល់ទី១៩ខែវិច្ឆិកាក្រោមប្រធានបទ“Open. Connect. Balance”។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសថៃនឹងដើរតួយ៉ាងសំខាន់ ក្នុងការជួយឱ្យសមាជិក នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (Apec) ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគ។

លោកTanee បានបន្តថា សមាជិក Apec ក៏នឹងពិភាក្សាផងដែរអំពីបញ្ហានៃការលើកកម្ពស់គុណភាពជីវិត នៅក្នុងសម័យក្រោយកូវីដ និងការអភិរក្សបរិស្ថាន។

លោកបានចង្អុលបង្ហាញថា ទន្ទឹមនឹងនោះ កិច្ចប្រជុំកំពូលនេះ គឺជាឱកាសសម្រាប់សមាជិក Apec ដើម្បីពិភាក្សាអំពីបញ្ហាសកល ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយផងដែរ។

លោក Tanee បានឱ្យដឹងថា មេដឹកនាំមកពីប្រទេសសិង្ហបុរី កោះតៃវ៉ាន់ និងហុងកុងបានបញ្ជាក់ថា ពួកគេនឹងចូលរួមកិច្ចប្រជុំនេះ ប៉ុន្តែមេដឹកនាំនៃសមាជិកមួយចំនួនផ្សេងទៀត  មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ដោយសារ​តែ​ភាព​មិន​ប្រាកដ​ប្រជា​លើ​សន្តិសុខ។

លោកបានបន្ថែមថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីបានជូនដំណឹងដល់សមភាគីថៃ លោកDon Pramudwinaiថា លោកប្រធា​នាធិបតីចិនស៊ី ជីនពីងនឹងចូលរួមកិច្ចប្រជុំកំពូលនេះ។

លោកTanee បាននិយាយថា ក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសកំពុងទាក់ទងទៅរុស្ស៊ី ដើម្បីរកមើលថាតើប្រធានាធិបតី Vladimir Putin នឹងចូលរួមកិច្ចប្រជុំកំពូលដែរឬទេ។

លោក​បាន​បញ្ជាក់​ថា ប្រទេស​ថៃ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ​ក្នុង​ការ​ដោះស្រាយ​រាល់​ភាព​ចលាចល ​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​កំពូល ​ដែល​សំខាន់​ទាំង​អស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here