ដោយ: លាងហួរ
ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការប្រើប្រាស់អគ្គិសនីរបស់ប្រទេសចិន ដែលជារង្វាស់ដ៏សំខាន់នៃសកម្មភាពសេដ្ឋកិច្ច បានរក្សាបាននូវកំណើនស្ថិរភាព ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ។
យោងតាមរដ្ឋបាលថាមពលជាតិបានឱ្យដឹងថា ការប្រើប្រាស់ថាមពលបានកើនឡើង៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់៦,៤៩ពាន់ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងអំឡុងខែមករា ដល់ខែកញ្ញា។
ការប្រើប្រាស់ថាមពល នៅក្នុងវិស័យឧស្សាហកម្មចម្បង បានកើនឡើង៨,៤ភាគរយ ក្នុងរយៈពេល៩ខែដំបូង។
បរិមាណអគ្គិសនីប្រើប្រាស់ ដោយឧស្សាហកម្មបន្ទាប់បន្សំបានកើនឡើង១,៦ភាគរយ ហើយការប្រើប្រាស់ថាមពលរបស់អ្នកស្រុក បានចុះបញ្ជីការ បានកើនឡើង១៣,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងខែកញ្ញាដដែល ការប្រើប្រាស់ថាមពលរបស់ប្រទេសចិន បានឈានដល់ ៧០៩,២ពាន់លានគីឡូវ៉ាត់ម៉ោង កើនឡើង០,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ចំណែកការប្រើប្រាស់ថាមពល នៅក្នុងវិស័យឧស្សាហកម្មចម្បង និងបន្ទាប់បន្សំបានកើនឡើង៤,១ភាគរយ និង៣,៣ភាគរយរៀងគ្នា៕