ដោយវុត្ថា
ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិត៤០ម៉ឺននាក់ បានចូលរួមកំសាន្តបុណ្យសមុទ្រនៅខេត្តកោះកុងកាលពីចុងសប្តាហ៍មុន។
លោកបណ្ឌិតថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងតាមរយៈfacebook Pageរបស់ក្រសួងនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា អ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ៣៨ម៉ឺននាក់ទៅលេងកម្សាន្ត នៅក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៧ជុំទី២ នៅខេត្តកោះកុងដែលបានប្រារពធ្វើចាប់ពីថ្ងៃទី១៤ដល់១៦ធ្នូកន្លងមកនេះ។
ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នៅខេត្តកោះកុង មានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាតក្រហមកម្ពុជា។
ក្នុងឳកាសនោះសម្តេចបានលើកឡើង ពីដំណើរវិវត្តន៍រីកចម្រើននៃខេត្តកោះកុង ដែលធ្លាប់កម្សត់កម្រ មកកាន់ខេត្តដែលមានការរីកចម្រើន និងទាក់ទាញក្រុមហ៊ុនវិនិយោ គជាតិ អន្តរជាតិធំៗមកកាន់ខេត្តនេះ៕