រដ្ឋាភិបាលកូរ៉េ នឹងបន្ធូរបន្ថយបទប្បញ្ញត្តិទីផ្សារអចលនទ្រព្យឱ្យកាន់តែឆាប់រហ័សដើម្បីរក្សាស្ថិរភាពទីផ្សារ

0

ដោយៈ សុខុម

សេអ៊ូល: ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ថា រដ្ឋាភិបាលនឹងបន្ធូរបន្ថយបទប្បញ្ញត្តិទីផ្សារអចលនទ្រព្យ ឱ្យកាន់តែឆាប់រហ័ស ដើម្បីរក្សាស្ថិរភាពទីផ្សារ ស្របពេលអត្រាការប្រាក់ហក់ឡើងខ្ពស់។

អំឡុងកិច្ចប្រជុំមួយដែលចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍ ដើម្បីពិនិ  ត្យផ្ទៀងផ្ទាត់វត្ថុបំណង នៃគោលនយោបាយរបស់រដ្ឋាភិបាល លោក Yoon Suk-yeol លើកឡើងថា “ខណៈតម្លៃលំនៅដ្ឋាន កំពុងស្ថិតក្នុងនិន្នាការធ្លាក់ចុះ ដោយសារអត្រាការប្រាក់ហក់ឡើងខ្ពស់ រដ្ឋាភិបាលនឹងដកចេញនូវបទប្បញ្ញត្តិ លើផ្នែកតម្រូវការឱ្យបានកាន់តែឆាប់រហ័ស ដើម្បីរក្សាស្ថិរភាពទីផ្សារ”។

ប្រធាននិយ័តករហិរញ្ញវត្ថុលោក Kim Joo-hyun បានថ្លែងថា រដ្ឋាភិបាលកំពុងរៀបចំផែនការ ដើម្បីអនុញ្ញាតឱ្យផ្ដល់ឥណទានគេហដ្ឋាន ឬកម្ចីទិញផ្ទះបន្ថែមទៀត សម្រាប់អ្នកដែលបើកអាជីវកម្មជួល និងអ្នកដែលមានផ្ទះច្រើន។

លោក Kim Joo-hyun បានបន្ថែមថា “វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ទីផ្សារអចលនទ្រព្យ គេចផុតពីផលប៉ះពាល់ធ្ងន់ធ្ងរ។ រដ្ឋាភិបាល គ្រោងនឹងលុបចោលបទប្បញ្ញត្តិឥណទានម្តងមួយៗ”។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០២២ នេះកំពុងទទួលរងនូវការធ្លាក់ថ្លៃខ្លាំងបំផុត មិនធ្លាប់មានក្នុងរយៈពេលយ៉ាងតិច២ទសវត្សរ៍មកនេះឆ្នាំនេះ ស្របពេលធនាគារកណ្តាល ដំឡើងអត្រាការប្រាក់យ៉ាងគំហុកបំផុត។

ធនាគារកណ្តាលកូរ៉េ បានដំឡើងអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនសរុប២៧៥ពិន្ទុ ឈានដល់៣,២៥%ចាប់តាំងពីខែសីហា ឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហាអតិផរណាដែលកំពុងកើនឡើង៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here