សមាគមCVEAនឹងបោះឆ្នោតជ្រើសរើសប្រធាននិងក្រុមប្រឹក្សាភិបាលថ្មីនៅសប្តាហ៍ក្រោយ

0

  ដោយៈគង់ សូរិយា

       ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA)នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងក្រុមប្រឹក្សាភិបាលថ្មីនៅថ្ងៃទី២២ ធ្នូខាងមុខនេះ។

លោកច្រឹក សុខនីមប្រធានសមាគមនេះបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៥ ធ្នូថា លោកសន សៀបនឹងឈរឈ្មោះសម្រាប់បេក្ខភាពប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅអាណត្តិថ្មីតែម្នាក់ឯង ហេតុនេះលោកនឹងជាប់ឆ្នោតដឹកនាំសមាគមនេះ ប៉ុន្តែការបោះឆ្នោតនឹងធ្វើតាមនិតិវិធីដដែល ព្រោះសមាគមត្រុវជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល និងប្រធានថ្មីតាមនិតិវិធីដដែល។

លោកសុខនីម នឹងផុសអាណត្តិការងាររបស់លោក បន្ទាប់ពីលោកបានដឹកនាំសមាគមនេះបានពីរអាណត្តិ និងលោកអាចឈរឈ្មោះតែពីរអាណត្តិប៉ុណ្ណោះ តាមលក្ខខ័ណ្ឌរបស់សមាគម។

លោកសន សៀបជាស្ថាបនិកក្រុមហ៊ុនKey Real Estate និងជាសមាជិកម្នាក់ នៃគណៈកម្មការវាយតម្លៃពានរង្វាន់អចលនទ្រព្យអាស៊ី ដែលរៀបចំឡើងដោយក្រុមហ៊ុនPropertyGuruផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here