ហាងឆេងមាសឡើងថ្លៃស្រឺតៗ ខណៈរូបិយប័ណ្ណដុល្លារ ធ្លាក់ថ្លៃ

0

      

ដោយ: សុខុម

បាងកក: តម្លៃមាសបានឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៣ខែ ឈានដល់២.០៣១ដុល្លារអាមេរិក ក្នុង១អោន (Ounce) ខណៈទិន្នន័យសេដ្ឋកិច្ចធ្លាក់ចុះរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យតម្រូវការមាសកើនឡើង ស្របពេលប្រាក់ដុល្លារ ធ្លាក់ថ្លៃ នេះបើយោងតាមអ្នកវិភាគ។

យោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា នេះឱ្យដឹងថា មាសបានឡើងថ្លៃដល់២.០២៥ដុល្លារ ក្នុង១អោនដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមីនា ឆ្នាំ២០២២ កាលពីរសៀលថ្ងៃពុធ ទី៥ ខែមេសា ខណៈហាងឆេងមាសនៅសហរដ្ឋអាមេរិក ឡើងដល់២.០៤២ដុល្លារ ក្នុង១អោន។

ហាងឆេងមាសនៅពេលនេះមានតម្លៃថោកជាង៥០ដុល្លារ បើធៀបនឹងការហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន២.០៧២,៩០ដុល្លារ ក្នុង១អោនអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងផ្ទុះខ្លាំងបំផុត។

ទិន្នន័យកាលពីថ្ងៃអង្គារ ទី៤ ខែមេសា បានបង្ហាញថា ការបញ្ជាទិញទំនិញផលិតរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះច្រើនជាងការរំពឹងទុកក្នុងខែកុម្ភៈ ខណៈការបើកឱកាសការងារក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត២ឆ្នាំ ក្នុងរង្វង់១,៧%ក្នុងមនុស្សម្នាក់ បើធៀបនឹង១,៩%ក្នុងខែមករា ដែលបង្ហាញថា ទីផ្សារការងារកំពុងតែធ្លាក់ចុះ។

តួលេខនេះបានជំរុញឱ្យមានការរំពឹងទុកថា ធនាគារកណ្ដាលអាមេរិក (Federal Reserve)អាចនឹងបន្ធូរបន្ថយជំហររបស់ខ្លួនលើការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here