ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ បុរីបុស្បាបានប្រកាសបើកលក់ជាផ្លូវការ នូវផ្ទះវីឡាទំនើបម៉ូតថ្មីរបស់ខ្លួន កាលពីថ្ងៃទី៨ មេសា ២០២៣ ដោយមានការបញ្ចុះតម្លៃពិសេសជូនអតិថិជនផងដែរ។
ពិធីប្រកាសបើកលក់គម្រោងផ្ទះវីឡាម៉ូតថ្មីនេះដែរ ក៏មានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន រួមទាំងមានការចូលរួមពីលោកឆន សុវណ្ណារាជ និងអ្នកនាងមាស សុខសោភា តារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់បុរីបុស្បា បានឱ្យដឹងថា ការដាក់ចេញលក់ផ្ទះវីឡាដ៏ប្រណិតមួយនេះ គឺដើម្បីឆ្លើយតបទៅនឹងការសំណូមពរ របស់អតិថិជន ដែលតែងតែគាំទ្រ និងមានក្ដីស្រម៉ៃ ចង់រស់នៅក្នុងបុរីបុស្បា ជាមួយនឹងតម្លៃដ៏ល្អបំផុតនេះ។ ប្រណិតភាព ភាពស៊ីវិល័យ និងផាសុកភាពរបស់វីឡាកូនកាត់មួយនេះ គឺជាប្រភេទវីឡាលំដាប់ស្តង់ដារ ដែលរចនាបថខាងក្រៅ ផ្ដល់ភាពស្រស់ស្អាតគ្រប់សម័យកាល ទាំងម៉ូតផ្ទ ពណ៌ផ្ទះ និងការតុបតែង រំលេចនូវភាពឆើតឆាយ និងភាពថ្លៃថ្នូរសម្រាប់ការរស់នៅរបស់មនុស្សមស័យថ្មី។
រីឯរចនាបថខាងក្នុងវិញ មានភាពធំទូលាយ ផ្ដល់ជូនពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ធំទូលាយ ដែលផ្ដល់ឱ្យគ្រួសារនូវបទពិសោធន៍រស់នៅថ្មី រស់រវើក និងសម្បូរបែប ជាមួយធម្មជាតិថែមទៀតផង ។
បន្ទប់ទទួលភ្ញៀវមានទំហំស្រឡះ សម្រាប់ការស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅ មានបរិវេណសម្រាប់ការពិភាក្សាការងារផ្សេងៗ ។ បន្ទប់ញ៉ាំអាហារមានភាពប្រណិត ឥតខ្ចោះ ដែលលោកអ្នកអាចបំពាក់នូវសម្ភារៈទំនើប ទាន់សម័យ និងគុណភាពខ្ពស់ ។
ក្រុមហ៊ុនបុស្បាក៏បានបង្ហាញ ពីលក្ខណៈពិសេសរបស់វីឡាកូនកាត់ម៉ូតថ្មីនេះផងដែរ ដូចជា មានរបងព័ទ្ធជុំវិញប្រកបដោយសុវត្ថិភាព គ្រប់ផ្ទះបែទៅទិសខាងកើត គ្រប់ជាន់មានកម្ពស់ខ្ពស់ស្រឡះល្អ ហើយផ្ទះមានរចនាបថទំនើប និងទាន់សម័យផងដែរ ។ អ្វីដែលពិសេសនោះគឺលក្ខខណ្ឌបង់ប្រាក់ ងាយស្រួលបំផុតមិនធ្លាប់មាន ជាមួយនឹងការបញ្ចុះតម្លៃដ៏ធំសម្បើម ដោយសំណង់ក៏មានភាពរឹងមាំលើសពី៥០ឆ្នាំ ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា រាល់អតិថិជនដែលទិញវីឡាកូនកាត់ នៅក្នុងខែមេសានេះ នឹងទទួលបានការផ្ដល់ជូនដ៏ពិសេស ដែលមិនធ្លាប់មាន ដូចជា ការបញ្ចុះតម្លៃដ៏ធំសម្បើមរហូតដល់៣៣ភាគរយ បង់រំលស់ឥតការប្រាក់រហូតដល់២៤ខែ លក្ខខណ្ឌបង់ប្រាក់ងាយស្រួលដែលមិនធ្លាប់ ។ អតិថិជនអាចបង់រំលស់ក៏មានការបញ្ចុះតម្លៃបង់ផ្ដាច់ ក៏មានការបញ្ចុះតម្លៃផងដែរ ។
លោកទឹម វណ្ណនី នាយកប្រតិបត្តិនៃក្រុមហ៊ុនបុរីបុស្បា បានមានប្រសាសន៍ថា ក្រុមហ៊ុនមានចក្ខុវិស័យអភិវឌ្ឍន៍ លំនៅឋានឱ្យបាន១ម៉ឺនផ្ទះ នៅក្នុងឆ្នាំ២០៣០ និងជាផ្ទះប្រកបដោយគុណភាពសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការលំនៅឋាន សម្រាប់ស្នាក់នៅ។
គម្រោងបុស្បា អប្សរមេរា មានផ្ទះប្រណិតៗចំនួន៨ប្រភេទ រួមមាន វីឡាទោសហេរ៉ូ វីឡាទោសអេនជែល វីឡាភ្លោះស៊ុបពើធ្វីន វីឡាភ្លោះ ម៉ូឌឺនធ្វីន វីឡាកូនកាត់ ផ្ទះអាជីវកម្មខ្នាតធំ ផ្ទះអាជីវកម្មខ្នាតមធ្យម A និង B ៕