ក្រុង Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីតជាប់ចំណាត់ថ្នាក់ជាទីក្រុងឆ្លាតវៃសកលដ៏ល្អបំផុតមួយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុង Riyadh បានយកឈ្នះរដ្ឋធានី នៃប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ ក្នុងចំណាត់ថ្នាក់ទីក្រុងឆ្លាតវៃជាសកល ដោយមានទីក្រុង Makkah Jeddah និង Madinah បានរួមបញ្ចូលក្នុងបញ្ជីនេះជាលើកដំបូង។

បញ្ជីដែលស្វែងរកវិធីដែលបច្ចេកវិទ្យា កំពុងផ្តល់លទ្ធភាពឱ្យទីក្រុងនានាសម្រេចបាន នូវគុណភាពជីវិតកាន់តែខ្ពស់ សម្រាប់អ្នករស់នៅរបស់ពួកគេ បានដាក់រដ្ឋធានីអារ៉ាប៊ីសាអូឌីត (Riyadh) ឱ្យជាប់ចំណាត់ថ្នាក់ទី៣០ ក្នុងចំណាត់ថ្នាក់ពិភពលោក ដែលធ្វើឱ្យវាក្លាយជាទីក្រុងអារ៉ាប់ខ្ពស់បំផុតទី៣។

ចំណែក ទីក្រុង Makkah ជាប់ចំណាត់ថ្នាក់ទី៥២ ដែលនៅតែធ្វើឱ្យវាក្លាយជាទីក្រុងអារ៉ាប់ខ្ពស់បំផុតទី៤ ដោយទីក្រុង Jeddah ជាប់ចំណាត់ថ្នាក់ទី៥៦ និងទីក្រុងMadinah ជាប់ចំណាត់ថ្នាក់ទី៨៥។

លើសពីនេះទៀត ទីក្រុង Abu Dhabi និងទីក្រុង Dubai បាននាំមុខគេ សម្រាប់បណ្តាទីក្រុងអារ៉ាប់នានា ដោយចូលមកនៅចំណាត់ថ្នាក់ទី១៣ និងទី១៧ រៀងៗគ្នា។

យោងតាមទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា អង្គការសង្កេតការណ៍ទីក្រុងឆ្លាតវៃ គឺជាសន្ទស្សន៍សកលមួយ ដែលវាយតម្លៃការត្រៀមខ្លួនរបស់ទីក្រុង ហើយវាជាឧបករណ៍វាយតម្លៃ និងវិធីសាស្រ្តរួម អន្តរកម្មសម្រាប់អ្នករៀបចំ ផែនការទីក្រុង អ្នកធ្វើការសម្រេចចិត្ត និងអ្នកស្រាវជ្រាវ ដើម្បីវាយតម្លៃប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ និងរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ភាពប្រសើរឡើងនៃចំណាត់ថ្នាក់ ទីក្រុងរបស់អារ៉ាប៊ីសាអូឌីតនេះនៅក្នុងសន្ទស្សន៍ទីក្រុងឆ្លាតវៃ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងសហការរបស់ភ្នាក់ងារពាក់ព័ន្ធទាំងអស់ រួមទាំងវេទិកាទីក្រុងឆ្លាតវៃជាតិ ដែលបើកដំណើរការដោយអាជ្ញាធរទិន្នន័យ និងបញ្ញាសិប្បនិមិត្តរបស់អារ៉ាប៊ីសាអូឌីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here