សម្ដេចតេជោស្នើឡាវពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងជំនួបជាមួយ លោក ថងលុន ស៊ីសូលីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីព្រឹកថ្ងៃទី៤ ឧសភា ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យភាគីឡាវ រួមគ្នាពិនិត្យលើរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណាជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត ។

លោកថនលុន ស៊ីសូលីត ប្រធានរដ្ឋឡាវ បានមានប្រសាសន៍ ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាសម្របសម្រួលគ្នា ធ្វើឱ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើងមួយកម្រិតទៀត តាមរយៈការរួមគ្នាអនុវត្តន៍តាមកិច្ចព្រមព្រៀងដែលមានស្រាប់និងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត ដូចជា លើវិស័យទេសចរណ៍ វិស័យវិនិយោគវិស័យសន្តិសុខ រួមគ្នាត្រៀមដោះស្រាយគ្រោះមហន្តរាយជាយថាហេតុនានា ។

លោកមានជំនឿជាក់ថា កម្ពុជានឹងទទួលបានជោគជ័យ និងទទួលបានមេដៃមាសច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។សម្ដេចតេជោបានមានប្រសាសន៍ថាសម្ដេចបានឯកភាពជាមួយប្រធានរដ្ឋឡាវ លើទំនាក់ទំនងរវាងកម្ពុជា និងឡាវ និងអ្វីដែលត្រូវធ្វើបន្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here