វិភាគ៖ សេដ្ឋកិច្ចកម្ពុជាឈានដល់​ដំណាក់​​កាលភ្លក្ស​រស​ជាតិថ្មីរវាងប័រ និងតៅហ៊ូ

0

​ដោយ យិន លាងគង់ អគ្គនាយកនៃគេហទំព័រ Propertyarea.asia

ភ្នំពេញ​៖​ ​ក្រោយ​ទទួល​បាន​សន្តិភាព២០ឆ្នាំ​ ​សេដ្ឋកិច្ច​ ​និង​កិត្យានុភាព​កម្ពុជា​បាន​លេច​ត្រដែត​លើឆាកអន្តរជាតិ​ ​ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ប៉ុនប៉ង​ក្តិច​ត្រួយ​ ​ដើម្បី​ធ្វើឲ្យ​ប្រជាជាតិ​នេះ​ធ្លាក់​ក្នុង​ឳ​នភា​ព​ជាថ្មី​ ​ដោយសារ​មនោគមវិជ្ជា​នយោបាយ​ដ៏​អសោច​មួយ​។​

ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ​ការ​បង្ហាញ​ស្នាមញញឹម​ជាថ្មី​របស់​ប្រជាជាតិ​នេះ​ ​នឹង​រង​ការ​ស្លោក​ស្រពោន​ជាថ្មី​ដែរ​ឬទេ​?​ ​ខណៈ​សេដ្ឋកិច្ច​កម្ពុជា​បាន​និង​កំពុង​ឈរ​លើ​មូលដ្ឋាន​រ៉ឹង​មាំ​ជាង​មុន​ ​ដោយ​ឈរ​ ​លើស​រស​រស្តម្ភ​ចំនួន៤​ ​គឺ​វិស័យ​វាយ​ណ​ភ័​ណ្ឌ​កាត់ដេរ​ ​និង​ស្បែកជើង​ ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ ​វិស័យ​ទេសចរណ៍​ ​និង​វិស័យ​កសិកម្ម​ ​ប៉ុន្តែ​ក្នុងចំណោម​វិស័យ​ទាំង៤ នោះ​មាន​វិស័យ​មួយ​ត្រូវ​រង​ការ​គំរាមកំហែង​។​

ការគំរាមកំហែង

ការ​ងាក​ទៅ​រម​កម​ហា​អំណាច​ណា​ម្នាក់​ ​ដើម្បី​ការពារ​ខ្លួន​ ​មិនមែន​ជា​កំហុស​របស់​មេដឹកនាំ​កម្ពុជា​ទេ​ ​វា​ប្រៀប​បីដូច​ជា​កុមារ​ម្នាក់​ដែល​ត្រូវ​បាន​ឳពុក​គំរាម​ ​ហើយ​គេ​រត់រក​ម្តាយ​ ​ដើម្បី​ជា​ខ្នងបង្អែក​ដែរ​។ ​ការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ពី​អង្ករ​កម្ពុជា​ ​ជា​សញ្ញា​គំរាម​តូច​មួយ​ប៉ុណ្ណោះ​សំរាប់​សេដ្ឋកិច្ច​កម្ពុជា​ ​វា​ដូចជា​ការ​ចាក់​អំបិល​មួយ​បាវ​ចូលក្នុង​ទន្លេ​មួយ​ ​ប៉ុន្តែ​ប្រសិនជា​មានការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ចេញពី​វិស័យ​កាត់ដេរ​ ​ស្បែកជើង​របស់​អឺរ៉ុប​ ​វា​អាច​កាដូ​ប្រៀប ​ដូចជា​បាយ​ខ្លោច​មួយ​ឆ្នាំង​សំរាប់​កម្ពុជា​ ​ប៉ុន្តែ​វា​មិនបាន​ធ្វើឲ្យ​អ្នក​រង់ចាំ​ទទួលទាន​ដាច់ពោះ​ទេ​ ​ព្រោះ​អ្នកទទួល​ទាន​អាច​ដាំ​ឆ្នាំង​ថ្មី​បាន​ ​ប៉ុន្តែ​ឆ្នាំង​ថ្មី​ក្រាស់​ឬ​ស្តើង​ ​ដើម្បីកុំឲ្យ​បាយ​ខ្លោច​ជាថ្មី​ ​អាស្រ័យ​លើ​ជំនាញ​របស់​អ្នក​ដាំ​។​



ហេតុនេះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​រង​រលក​បែប​ណា​ ​និង​រដ្ឋាភិបាល​អាច​ទប់ស្កាត់​រលក​បាន​ឬ​យ៉ាងណា​ ​និង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​របស់​​ប្រទេស​នេះ​ ​កើនឡើង​ដ៏​ប្រសើរ​ថែមទៀត​ឬ​យ៉ាងណា​?​ ​បាន​ឬមិន​បាន​ប្រាកដជា​បាន​ ​ព្រោះ​វិស័យ​ស្នូល​ធំៗ​ចំនួន៣​នៅតែ​រ៉ឹង​មាំ​នៅឡើយ​ ​ហើយ​វិស័យ​មួយទៀត​នឹង​លេចឡើង​ ​ដើម្បី​ចូលរួម​ជា​កំលាំង​ចលករ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ប្រទេស​នេះ​ឲ្យ​បន្ត​រីកចម្រើន​បន្ថែម​ទៀត​។​

​ក្រុមអ្នកនយោបាយដ៏ឆើតឆាយ

ការ​ប្រកាន់យក​របបនយោបាយ​បែប​ប្រជាធិបតេយ្យ​និយម​ ​ត្រូវ​បាន​រដ្ឋាភិបាល​បាន​និង​កំពុង​អនុវត្តន៍​ ​ក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​វប្ប​ធ៌​មរ​បស់​កម្ពុជា​ ​ព្រោះ​គេ​មិន​អាច​បង្ខំឲ្យ​សេះ​ផឹកទឹក​បាន​ឡើយ​ ​ហើយ​គេ​ក៏​មិន​អាច​បង្ខំឲ្យ​មេគោ​ទៅ​បង្កាត់ពូជ​ជាមួយ​សត្វ​លា​បាន​ដែរ​។​ ប៉ុន្តែ​ដោយ​សារ​រង​ឥទ្ឋិ​ពល​មនោគមវិជ្ជា​បែប​បញ្ចឹ​ម​ប្រទេស​ ​ការ​ប្រកាន់យក​នយោបាយ​សងសឹក​និយម​ ​ក្រុម​អ្នកនយោបាយ​មួយ​ក្រុម​ដែល​បាន​និរទេស​ខ្លួនឯង​ ​បាន​ដើរ​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ​​ឲ្យ​ដា​ក់ទ័​ណ្ឌ​កម្ម​ដល់​កម្ពុជា​ ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ឈប់​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ ​ជំរុញ​ឲ្យ​អន្តរជាតិ​ឈប់​បញ្ជា​ទិញ​​សម្លៀកបំពាក់​ពី​កម្ពុជា​ ​និង​ជំរុញ​ឲ្យ​គេ​ដក​ប្រព័​ន្ឋ​ ​EBA​ ​ពី​កម្ពុជា​ជាដើម​។​



ការ​ដើរ​ធ្វើ​វិ​ទង្ស​នា​នៅ​លើឆាកអន្តរជាតិ​បែបនេះ​ ​ជា​រឿង​គួរ​ឲ្យ​ខ្មាស់​អៀន​មួយ​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ ​ដែល​តែង​តែ​មាន​​ចេតនា​សម្លាប់​ជាតិ​ ​ជាជាង​ចូលរួម​ស្ថាបនា​ជាតិ​ ​ហើយ​ពួកគេ​ហាក់​មិន​យល់​អ្វី​ហៅថា ​វិទ្យាសាស្រ្ត​នយោបាយ​ ​និង​ទំនាក់​ទំនង​អន្តរជាតិ​ ​ឬ​ពួកគេ​យល់​តែ​នៅតែ​ធ្វើ​មិន​យល់​?​។ ​ពួកគេ​គួរ​មើល​មេដឹកនាំ​ប្រទេស​ថៃ​ ​ដែល​បាន​រង​ការ​ធ្វើ​រដ្ឋ​ប្រហារ​​ជាបន្តបន្ទាប់​រាប់​ចាប់តាំងពី​នាយក​រដ្ឋមន្រ្តី​ថា​ក់​ស៊ីន​ ​ស៊ី​ណា​វ៉ា​ត្រា​ ​និង​អ្នក​បន្ត​តំណែង​ជានា​យក​រដ្ឋមន្រ្តី​នៃ​បក្ស​ភឿ​ថៃ​ជាច្រើន​រូប​ទៀត​ ​មិនដែល​ដើរ​បំផ្លាញ​មុខមាត់​ ​កេរ្ត៍ឈ្មោះ​ ​និង​បំផ្លិច​បំផ្លាញ​ប្រជាជាតិ​ឯង​បែបនេះ​ឡើយ​។​

ការ​រំលាយ​បក្ស​ប្រឆាំង​ ​ដោយ​តុលាការ​កំពូល​កម្ពុជា​ ​ដែល​មានការ​ប្រកាស​ថ្កោលទោស​ពី​អន្តរជាតិ​ ​ជា​រឿង​គួរឲ្យ​ឈឺក្បាល​មួយ​​សំរាប់​រដ្ឋាភិបាល​កម្ពុជា​ ​ប៉ុន្តែ​បើ​ ​រក្សាទុក​បក្ស​នេះ​​ ​នឹង​ធ្វើឲ្យ​កម្ពុជា​ចលាចល​ ​ឈាន​ទៅកាន់​កល​យុគ​ ​និង​សោក​នាដកម្ម​​ជាថ្មី​ ​តើ​គួរ​ជ្រើស​មួយ​ណា​?​ ​ហេតុនេះ​សំណួរ​ដែល​មេដឹកនាំ​អឺរ៉ុប​ ​និង​អាមេរិក​គួរ​ឆ្លើយ​ ​គឺ​តើ​វា​ពិតជា​រឿង​ដែល​អន្តរជាតិ​ ​ថ្នាក់ដឹកនាំ​អឺរ៉ុប​សប្បាយចិត្ត​នឹង​ឃើញ​កម្ពុជា​ ​ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្រ្គាម​បន្ត​ទៀត​ឬ​យ៉ាងណា​?​។ ​អ្នកវិភាគ​នយោបាយ​​អន្តរជាតិ​ដ៏​ល្បីល្បាញ​ ​នៃ​វិទ្យា​បារាំង RFI​ ​លោ​ក​ ហ្សង់​ ហ្រ្វង់​ស្វ័​រតាន់​ បាន​មានប្រសាសន៍​ថា​ ​“​អ្នកនយោបាយ​ខ្មែរ​មួយចំនួន​ ​ដែល​ទទួល​ឥទ្ឋិ​ពល​ពី​លោកខាងលិច​ ​ជា​អ្នកនយោបាយ​ស៊ី​ជោ​ ​ជាមួយ​នឹង​ពាក្យ​លទ្ឋិ​ប្រជាធិបតេយ្យ​ ​និង​សិទ្ឋ​​មនុស្ស​ ​ខណៈ​កម្ពុជា​ត្រូវការ​ដៃគូ​ទាំងអស់​ ​ដើម្បី​អភិវឌ្ឍ​និង​ស្តារ​ប្រទេសជាតិ​របស់​ខ្លួន​”​។​

​មនោគមវិជ្ជានយោបាយ

ការ​ដក​ប្រព័​ន្ឋ​ ​EBA​ ​ពី​កម្ពុជា​ ​មិនមែន​ជា​រឿង​របស់​កម្ពុជា​បង្កឡើង​ដោយខ្លួនឯង​តែម្នាក់ឯង​នោះ​ទេ​ ​តែ​វា​ជា​ឥទ្ឋិ​ពល​នៃ​មនោគមវិជ្ជា​នយោបាយ​របស់​លោកខាងលិច​ ​និង​សហរដ្ឋអាមេរិក​ ​ដែល​បាន​និង​កំពុង​ចង់​បន្សាប​ឥទ្ឋិ​ពល​ចិន​នៅ​កម្ពុជា​ ​និយាយដោយឡែក​ ​និង​បន្សាប​ឥទ្ឋិ​ពល​ចិន​នៅ​លើ​ពិភពលោក​។

​ការ​ងាក​ទៅ​រក​ចិន​កាន់តែ​ជិ​ត​ស្និ​ទ្ឋ​ ​មិនមែន​ជា​កំហុស​របស់​មេដឹកនាំ​កម្ពុជា​ ​និង​មិនមែន​ជា​កំហុស​របស់​ប្រជាជាតិ​កម្ពុជា​នោះ​ទេ​ ​ព្រោះ​ទី១​ ​សហរដ្ឋអាមេរិក​ ​មិនដែល​ចាត់ទុក​កម្ពុជា​ជា​សម្ព័ន្ឋ​មិត្ត​ ​និង​ជា​មិត្ត​ដែល​អាច​ទុកចិត្ត​បាន​ឡើយ​ ​ទី២​ ​អឺរ៉ុប​មិន​ដែល​​ចាត់ទុក​កម្ពុជា​ជា​សម្ព័ន្ឋ​មិត្ត​ឡើយ​ ​ដោយសារ​សហគមន៍​របស់​ខ្លួន​ ​ដែល​មាន​សមាជិក ២៨ប្រទេស​ ​ជា​កូន​ចុងរ​បស់​អាមេរិក​ ​និង​ជា​បញ្ញើ​រក្អែ​ក​មួយ​ ​ទី៣​ ​កម្ពុជា​មិនបាន​ផ្តល់​ផលប្រយោជន៍​ជាដុំកំភួន​ដល់​អាមេរិក​ ​និង​សហគមន៍​អឺរ៉ុប​ឡើយ​ ​និង​ទី៤​ ​ផ្ទុយទៅវិញ​ ​ចិន​បាន​ចាត់ទុក​កម្ពុជា​ជា​សម្ព័ន្ឋ​មិត្ត​ ​ជា​ដៃ​គូ​យុទ្ឋ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​តាំងពី​ឆ្នាំ២០១២​ ​ហើយ​ចិន​ជា​មិត្ត​ដែល​អាច​ទុកចិត្ត​បាន​ ​ហើយ​កម្ពុជា​ក៏​ជា​មិត្ត​ដែកថែប​របស់​មេដឹកនាំ​ចិន​។​

គ្រាន់តែ​រំលឹក​ប្រវត្តិ​សាស្រ្ត​ ​ដែល​ទើប​កើតឡើង​កាលពី​ទសវត្សរ៍​ឆ្នាំ១៩៧០​ ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ ​សិរី​មតៈ​បាន​សម្តែង​ការ​ខកចិត្ត​ ​និង​វិប្បដិសារី​រួច​ទៅ​ហើយ​ ​ដែល​មេដឹកនាំ​អាមេរិក​បាន​បោះបង់ចោល​កម្ពុជា​ ​ក្នុង​កំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ជួប​កល​យុគ​។​

ហេតុនេះ​ការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ពី​កម្ពុជា​ ​វា​មិន​ត្រឹមតែ​ជា​រឿង​ដែល​ប្តឹង​ពី​ប្រទេស​អ៊ីតាលី​ ​និង​អេ​ស្បា​ញប៉ុ​ណ្ណោះ​ទេ​ ​តែ​វា​ជាច​រិក​ឈ្នានីស​មួយ​របស់​ពួក​លោកខាងលិច​ ​ដែល​មាន​ចេតនា​ធ្វើបាប​កម្ពុជា​ ​និង​បន្សាប​ឥទ្ឋិ​ពល​ចិន​នៅក្នុង​តំបន់​។​ ​ចរិ​ក​បែប​នេះ​មិន​គួរ​កើតមាន​ក្នុង​សន្តាន​ចិត្ត​ ​ក្រុម​មនុស្ស​ដែល​តាំងខ្លួន​ឯង​ជាពួក​អរិយជន​នោះ​ទេ​។​

​ជម្រើស និងការជ្រើសរើស

មនោគមវិជ្ជា​អញនិយម​ ​និង​គោលនយោបាយ​គាំពារ​និយម​ ​កាន់​តែ​មាន​ឥទ្ឋិ​ពល​លើ​បណ្តា​ប្រទេស​លោកខាងលិច​ ​ពិសេស​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​ ​និង​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​សហគមន៍​អឺរ៉ុប​។ ​ការ​ប្រកាន់យក​នយោបាយ​អញនិយម​បែបនេះ​ ​ជា​បណ្តើរ​ៗ​បាន​និង​កំពុង​ធ្វើឲ្យ​បណ្តា​ប្រទេស​នានា​ ​នៅ​អឺរ៉ុប​ចាប់ផ្តើម​ធ្លាក់​ក្នុង​ឱ​នភា​ព​។​ ​ហេតុនេះ​ហើយ​បាន​ជា​ប្រជាជាតិ​ទាំងឡាយ​ទាំង​នៅ​អាស៊ី​ ​អឺរ៉ុប​បាន​នាំគ្នា​បំភ្លេច​អតីតកាល​ ​ភ្លេច​នូវ​មរតក​ឈឺចាប់​ ​ហើយ​ចាប់​យក​ផលប្រយោជន៍​ធំ​ជាង​អ្វី​ៗ​ទាំងអស់​។

​ដោយសារ​អាមេរិក​ ​មិនដែល​ជ្រើសរើស​យក​កម្ពុជា​ជា​សម្ព័ន្ឋ​មិត្ត​ ​ហើយ​ចាត់ទុក​ប្រទេស​កម្ពុជា​ដ៏​អភ័ព្វ​នេះ​ ​សម្រាប់​សៃវៀន​សាកល្បង​មនោគមវិជ្ជា​និ​យោ​បាយ​ ​ទើប​កម្ពុជា​បាន​ងាក​ទៅកាន់​ប្រទេស​ចិន​ ​និង​ចង​សម្ព័ន្ឋ​មិត្ត​ជាមួយ​ចិន​ក្នុងនាម​ជា​បងប្អូន​ ​ជា​មិត្ត​ស្លាប់រស់​ ​ហើយ​ជា​ការ​ឆ្លើយតប​ចិន​បាន​ ​និង​កំពុង​ផ្តល់​វិបុលភាព​មួយ​ដល់​កម្ពុជា​ ​ដោយ​បង្ហូរ​ទុក​វិនិយោគ​ជាង ២១ពាន់​លាន​ដុល្លារ​ ​គិត​ពីដើម​ទសវត្សរ៍​ទី៩០​ ​រហូតមកដល់​ឆ្នាំ២០០៨កន្លងមក​នេះ​។​

​ប័រ និងតៅហ៊ូ

មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​ទំនាក់ទំនង​កម្ពុជា​ ​ចិន​បាន​វិវត្តន៍​ដល់​ដំណាក់កាល​ថ្មី​មួយ​ ​ដែល​បាន​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ ​បន្ទាប់ពី​វា​ត្រូវ​បាន​ពូន​ជ្រុំ​ដោយ​អតីត​សម្តេច​ព្រះ​បរម​រតន​កោដិ​ ​នរោត្តម​ ​សីហនុ​ ​និង​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប៉ុន្តែ​ទំនាក់ទំនង​រវាង​កម្ពុជា​ ​អាមេរិក​ ​និង​អឺរ៉ុប​ ​ហាក់​មាន​ភាព​រង្គោះ​រង្គើរ​ជា​ញឹកញាប់​។​

ទំនាក់ទំនង​កម្ពុជា​ ​ចិន​បាន​ធ្វើឲ្យ​ប្រទេស​ជាច្រើន​ស្រលាំងកាំង​ ​និង​ច្រណែន​។​ ​ស្រឡាំងកាំង​ត្រង់ថា​ ​កម្ពុជា​ដែលគេ​ប្រៀបប្រដូច​ជា​សេះ​ចិន​មួយ​ ​បាន​រត់លឿន​លើស​អ្វី​ជា​ការ​រំពឹង​ទុក​។​ ​ចំណែក​បណ្តា​ប្រទេស​ច្រណែន​កម្ពុជា​ ​គឺ​ដោយសារ​ប្រទេស​នេះ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​គាបសង្កត់​ ​និង​ហ៊ុំ​ព័ទ្ឋ​សេដ្ឋកិច្ច​ ​បែរជា​អាច​លេចឡើង​លើឆាកអន្តរជាតិ​មួយ​ ​ក្នុងនាម​ជា​ប្រទេស​ ​ដែល​មា​នកំនើន​សេដ្ឋកិច្ច​ ​រីក​លូតលាស់​លឿន​ជាងគេ​លំដាប់​ទី៦លើ​ពិភពលោក​។​

ការ​ចាប់ដៃ​ជាមួយ​ចិន​ដើរឆ្ពោះ​ទៅមុខ​ ​បាន​ធ្វើឲ្យ​កម្ពុជា​ផ្លាស់​ប្តូរ​មុខ​មា​ត់​យ៉ាង​ស​ម្បើម​។​ ជាក់ស្តែង​ទំហំ​ទុន​វិនិយោគ​គិត​ចាប់តាំងពី​ដើម​ទសវត្សរ៍​ទី៩០​ ​មកដល់​ដំណាច់ឆ្នាំ២០១៨កន្លងមក​នេះ​ ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៣ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​ចំនួន​នេះ​ ​មិនទាន់​រាប់បញ្ចូល​នូវ​ជំនួយឥតសំណង​របស់​ចិន​ដល់​កម្ពុជា​នៅឡើយ​ ​ពិសេស​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​ ហ៊ុន​ ​សែន​ ទៅកាន់​ប្រទេស​ចិន​ចន្លោះ​ថ្ងៃទី២១ដល់២៣មករា​កន្លងមក​នេះ​ ​ប្រមុខ​រដ្ឋាភិបាល​​ចិន​បាន​ប្រកាស​ផ្តល់​ជំនួយឥតសំណង​ប្រមាណ ៦០០លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ ​ពិសេស​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ៤០ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​ ​និង​ផលិតផល​កសិកម្ម​ជាច្រើន​ទៀត​។​

ចិន​បាន​ក្លាយជា​អ្នក​វិនិយោគ​នាំមុខ​គេ​ ​លើ​វិស័យ​វាយ​ណ​ភ័​ណ្ឌ​ ​និង​ផលិត​ស្បែកជើង​ ​វិស័យ​ថាមពល​វារីអគ្គិសនី​ ​វិស័យ​ទេសចរណ៍​ ​វិស័យ​គមនាគមន៍​ ​និង​ចុងក្រោយ​នេះ​គឺ​វិស័យ​សំណង់​និង​អចលនទ្រព្យ​។​

ជាមួយនឹង​ភាពជា​ដៃ​គូ​យុទ្ឋ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​ ​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពី​រប្តេ​ជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ ​ឲ្យ​ដល់១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៣ខាងមុខ​ ​និង​បង្កើន​កំនើន​ទេសចរណ៍​ដល់ ៥លាន​នាក់​ផង​ដែរ​។

​ងាក​ទៅកាន់​អឺរ៉ុប​វិញ​ ​បណ្តា​ប្រទេស​ក្នុង​សហគមន៍​នេះ​ ​បាន​ទិញទំនិញ​ពី​កម្ពុជា​ក្នុងរង្វង់​ទឹកប្រាក់​ប្រមាណ ៨ពាន់​លាន​ដុល្លារ​​ពី​កម្ពុជា​ ​កាលពី​ឆ្នាំ២០១៨​ ​និង​អាមេរិក​ទិញទំនិញ​ពី​កម្ពុជា​ប្រមាណ៥ពាន់​លាន​ដុល្លារ​ ​ដោយ​ផ្តល់​ការ​អនុ​គ្រោះ​ពន្ឋ​ផង​ដែរ​ ​ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​ ​និង​អឺរ៉ុប​មិន​ច្រើន​ទេ​ ​បាន​បង្ហាញ​វត្តមាន​ ​និង​ធ្វើ​ឲ្យ​មាន​ឥទ្ឋិ​ពល​ដល់​សេដ្ឋកិច្ច​កម្ពុជា​ជាដុំ​កំ​ភួន​​នោះ​ឡើយ​។​

សំណួរ​នៅ​ទីនេះ​ធំ​មួយ​ ​និង​ជា​សំណួរ​ដែល​ពិបាក​ឆ្លើយ​មួយ​ថា​តើ​កម្ពុជា​ជ្រើស​រើ​សយ​កប័រ​ ​ឬ​តៅហ៊ូ​ ​សម្រាប់​ទ្រទ្រង់​រាងកាយ ​(​សេដ្ឋកិច្ច​)​ របស់​ខ្លួន​ ​ដែល​ត្រូវការ​ធំធាត់​បន្ត​ទៀត​?​ ​កម្ពុជា​ពិតជា​ត្រូវការ​តៅហ៊ូ​ ​តែ​ក៏​ត្រូវ​កា​រប័​រ និង​ឈីស​ ​ដើម្បី​ពង្រឹង​ និង​បន្ថែម​ថាមពល​របស់​ខ្លួន​ ​ដោយ​មិន​ត្រូវ​បោះបង់​អាហារ​ណាមួយ​ឡើយ​ ​តែ​គួរ​ជ្រើសរើស​អាហារ​បែប​ចាប់ឆាយ​ជំនួស​​វិញ​ ​ដែល​មាន​បន្លែ​ចម្រុះ​ (​អាច​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​)​ ​និង​អាច​បន្ថែម​រស​ជា​តិ​ឈីស​ ​ឬ​ប័រ​ជាមួយ​បាន​ ​ដើម្បីឲ្យ​ប្រជាជាតិ​​នេះ​សម្រេច​បាន​តាម​សុបិន​របស់​ខ្លួន​ ​ហើយ​ប្រជាជាតិ​នេះ​ទទួល​បាន​វិបុលភាព​ពិតប្រាកដ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here