ដំណឹង​ល្អ! រាជរដ្ឋាភិបាល​បញ្ចេញ​ទឹកប្រាក់​ជាង ១០០លាន​ដុល្លារ​សម្រាប់​បញ្ចុះ​ថ្លៃ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ

0

ដោយ​វុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាល​បាន​បញ្ចេញ​មូលនិធិ​ឧបត្ថម្ភ​ធន​ដល់​វិស័យ​អគ្គិសនី​ជាង ១០០លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៩នេះ ដើម្បី​អនុវត្ត​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី​សម្រាប់​ជួយ​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និង​មធ្យម។

លោក​ស៊ុយ សែន រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា អ្នកប្រើប្រាស់​អគ្គិសនី​ជាង ២លាន៥សែន​គ្រួសារ ស្មើនឹង​ជាង ៩៦ភាគរយ នៃ​អ្នកប្រើប្រាស់​អគ្គិសនី​សរុប​នៅ​ទូទាំង​ប្រទាំង​ប្រទេស​ជាង ២លាន៦សែន​គ្រួសារ គឺ​ទទួលបាន​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ចាប់ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២០។

លោក​បន្តថា ផែនការ​បន្ថយថ្លៃ​ថ្មី​នេះ​ចាប់ផ្តើម​អនុវត្ត​ចំពោះ​បរិមាណ​អគ្គិសនី​ដែល​ប្រើ​ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ត្រូវ​គ្នា​ជាមួយ​វិ​ក្ក័​យ​ប​ត្រ​អគ្គិសនី​ដែល​ចេញ​ចាប់ពី​ចុងខែ​មករា​នេះ​តទៅ។

លោក​រដ្ឋមន្ត្រី​ពន្យល់ថា តាមពិត​ថ្លៃ​អគ្គិសនី​ពិត​តាម​គោលការណ៍​អាជីវកម្ម​នៅតាម​ជនបទ​នានា​គឺ​ខ្ពស់ជាង​អត្រា​ថ្លៃ​ដែល​បានកំណត់ ប៉ុន្តែ​រាជរដ្ឋាភិបាល​អាចអនុវត្ត​បន្ថយថ្លៃ​នេះ​បាន គឺ​ដោយសារ​មូលនិធិ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​របស់​អគ្គិសនី​កម្ពុជា បាន​ឧបត្ថម្ភ​ធន​ជួយ​បង់ថ្លៃ​មួយផ្នែក​ជំនួស​អោយទៅ​អ្នកលក់ ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ក្រុម គ្រួសារ​មាន​កម្រិតជីវភាព​ទាប។

ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ AKP បាន​ចុះផ្សាយ​ថា នៅក្នុង​ឆ្នាំ២០១៩នេះ តម្លៃ​អគ្គិសនី​ត្រូវបាន​បញ្ចុះ​ពី ៤៨០រៀល​នៅ​ឆ្នាំ ២០១៨ មក​នៅត្រឹម ៣៨ រៀល​ឆ្នាំ២០១៩ សម្រាប់​លំនៅដ្ឋាន​ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់ពី ១ដល់១០ គីឡូវ៉ាត់ម៉ោង​ក្នុង ១ ខែ និង​ការប្រើប្រាស់​ចាប់ពី១១ដល់៥០ គីឡូវ៉ាត់ម៉ោង​ក្នុង ១ ខែ នឹងត្រូវ​ចុះ​ពី ៦១០ រៀល​នៅ​ឆ្នាំ ២០១៨ ទៅ ៤៨០ រៀល​នៅ​ឆ្នាំ ២០១៩ និង​ឆ្នាំ២០២០ នឹង​លំនៅដ្ឋាន​ដែល​ប្រើ​ចាប់ពី ៥១ដល់២០០ គីឡូវ៉ាត់ម៉ោង​ក្នុង ១ ខែ​តម្លៃ​អគ្គិសនី​នឹងត្រូវ​ចុះ​ពី ៧៧០ រៀល​នៅ​ឆ្នាំ២០១៨ ទៅ ៦១០ រៀល​នៅ​ឆ្នាំ២០១៩ និង​ឆ្នាំ២០២។

រាជរដ្ឋាភិបាល​បាន​អនុវត្ត​ផែនការ​កាត់​បន្ថយថ្លៃ​អគ្គិសនី​នេះ​ចាប់ពី​ឆ្នាំ២០១៥មក ហើយ​រហូតមក​ដល់ពេលនេះ​សម្រេចបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ ក្នុង​ថ្លៃ​លក់​អគ្គិសនី​នៅតាម​តំបន់​ផ្គត់ផ្គង់​នានា​ដែល​យក​ប្រភព​អគ្គិសនី​ពី​បណ្តាញ​ជាតិ ត្រូវបាន​ថយចុះ​ជា​បន្តបន្ទាប់ ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ពី​ប្រជាពលរដ្ឋ​ក្រីក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here