ការអភិវឌ្ឍន៍នៅតាមកោះក្នុងខេត្តព្រះសីហនុ និងកោះកុង ត្រូវបានត្រួតពិនិត្យ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ក​ម្ពុជា  បានបើកកិច្ចប្រជុំដើម្បីពិនិត្យមើលឡើងវិញ លើគំរោងអភិវឌ្ឍន៍នៅតាមបណ្តាកោះនៅក្នុងលំហរសមុទ្រនានា។

កិច្ចប្រជុំនេះបានធ្វើឡើងកាលពីសប្តាហ៍មុន ក្រោមអធិបតតីភាពលោក​សុខ ចិ​ន្តាសោភាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋនានា។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យលទ្ធផល នៃការចុះពិនិត្យគម្រោងវិនិយោគ តាមបណ្ដោះកោះឆ្នេរ និងរមណីយដ្ឋាននានានេះផងដែរ។ កិច្ចប្រជុំនេះ មានគោលបំណងត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងវិនិយោគនានាដែល ត្រូវឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានសិទ្ធិវិនិយោគនៅលើកោះ និងឆ្នេរក្នុងខេត្តព្រះសីហនុ ចំនួន៩គម្រោង និងខេត្តកោះកុងចំនួន៧គម្រោង ដើម្បីកំណត់គោលការណ៍បន្តជំរុញអភិវឌ្ឍ និងគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផល។

ខេត្តព្រះសីហនុមានកោះ និងថ្មប៉ប្រះទឹកចំនួន៣២ ហើយបច្ចុប្បន្ន គម្រោងវិនិយោគតាមបណ្តាកោះ-ឆ្នេរ មានចំនួន៣៣គម្រោង ដែលក្នុងនោះមាន៩គម្រោង ជាគម្រោងនៅលើកោះ។ ក្នុងកិច្ចប្រជុំនេះ លោកឡុង ឌីម៉ង់ បានចូលរួមមតិយោបល់ជាព័ត៌មាន និងវិធីសាស្ត្រដោះស្រាយវិបត្តិ ដោយប្រើនយោបាយឈ្នះ-ឈ្នះនៅកម្រិតមូលដ្ឋាន ដែលទទួលបានការកោតសរសើរ និងសាទរពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។

បន្ថែមពីលើនេះ លោកក៏បានសំណូមពរអង្គប្រជុំ បានការពិចារណាធ្វើនិរាករណ៍ ចំពោះគម្រោងវិនិយោគមួយចំនួន ដែលអនុវត្តខុសឆ្ងាយពីផែនការមេ និងមានផលប៉ពាល់ធ្ងន់ធ្ងរ ដល់បរិស្ថានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here