យុទ្ធនាកា”ផ្តល់ឈាមសង្រ្គោះជីវិត” ដែលរៀបចំដោយ សមាគមមូលនិធិគ្រួសារខ្មែរ និងមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន

0

សមាគមមូលនិធិគ្រួសារខ្មែរ សហការជាមួយនឹងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនបាន ផ្តួចផ្តើមយុទ្ធនាការផ្តល់ឈាមក្រោមប្រធានបទ “ផ្តល់ឈាមសង្រ្គោះជីវិត”  យុទ្ធនាការនេះនឹង ធ្វើឡើងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅការិយាល័យ សមាគមមូលនិធិ គ្រួសារខ្មែរផ្ទាល់​ ចាប់ពីម៉ោង ៩ៈ០០​ព្រឹក ដល់ម៉ោង ៥ៈ០០ល្ងាច។

ក្នុងគោលបំណងស្វែងរកការផ្គត់ផ្គង់ឈាមដើម្បីជួយសង្រ្គោះជីវិតកុមារកម្ពុជាដែលមានជំងឺ មហារីក ដែលត្រូវការឈាមជាបន្ទាន់ ដែលកំពុងសម្រាកព្យាបាលដោយឥតគិតថ្លៃនៅ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន និងលើកកម្ពស់ការយល់ដឹងអំពី ការផ្តល់ឈាមដោយ ស្ម័គ្រចិត្តនៅក្នុងសហគមន៍ ក៏ដូចជាជំរុញលើកកម្ពស់ការរួមចំណែកសកម្មភាពសង្គមជាតិ។

រាល់ការបរិច្ចាកឈាមម្តង អ្នកអាចសង្រ្គោះជីវិតមនុស្សរហូតដល់បីនាក់ មិនថាអ្នកមានឈាម ប្រភេទណា ការបរិច្ចាករបស់អ្នកនៅតែអាចជួយសង្រ្គោះជីវិតបាន ។យើងសូមធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់ ចូលរួមដោយស្ម័គ្រចិត្ត ផ្តល់ឈាមជាមួយយើងទាំងអស់គ្នា ក្នុងយុទ្ធនាការនេះ ។ សម្រាប់បងប្អូនដែលស្ម័គ្រចិត្តទាំងអស់ អាចធ្វើការចុះឈ្មោះជាមួយយើង តាមរយៈលីងនេះ https://bit.ly/3Cuv0Rr
សូមអរគុណ!

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here