ធនាគារGoldman Sachs បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចចិន មកត្រឹម៥,៤ភាគរយសម្រាប់ឆ្នាំនេះ

0
17.PR , Promotion Feb (W. 1280px x H.671px)

ដោយ: គង់ លាងហួរ

សិង្ហបុរី: ក្រុមអ្នកវិភាគរបស់ធនាគារ Goldman Sachs បានបន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយលើកឡើងពីការធ្លាក់ចុះទន់ខ្សោយ នៃទំនុកចិត្តជាបន្តបន្ទាប់ និងបញ្ហានៅលើទីផ្សារអចលនទ្រព្យ។

ធនាគារវិនិយោគរបស់សហរដ្ឋអាមេរិក បានបន្ទាបការព្យាករ ណ៍កំណើនផលិតផល ក្នុងស្រុកសរុបពិតប្រាកដពេញមួយឆ្នាំរបស់ប្រទេសចិនពី៦ភាគរយ មកត្រឹម៥,៤ភាគរយ។ នេះបើយោងតាមកំណត់ត្រា ដែលបានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ។

ទន្ទឹមគ្នានេះ ធនាគារវិនិយោគអាមេរិក Goldman Sachs ក៏បានបន្ទាបការព្យាករណ៍ ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤ របស់ខ្លួនពី៤,៦ភាគរយ មកនៅត្រឹម៤,៥ភាគរយផងដែរ។

ការបន្ទាបកំណើនសេដ្ឋកិច្ចចិន ពីសំណាក់ធនាគារ Goldman Sachs បានធ្វើឡើង ក្រោយពីមានចំណាត់ការស្រដៀងគ្នានេះ ពីស្ថាប័នជាសកលនានា  ដោយសារទិន្នន័យបង្ហាញថា ការស្តារឡើងវិញក្រោយជំងឺរាតត្បាត របស់ប្រទេសចិនមានការធ្លាក់ចុះ ខណៈពេលថ្មីៗនេះ ធនាគារក៏បានកាត់បន្ថយទស្សនវិស័យរបស់ខ្លួន ចំពោះរូបិយប័ណ្ណរបស់ប្រទេសចិនផងដែរ។

រដ្ឋាភិបាលចិនបានកំណត់ទិសដៅ កំណើនផលិតផលក្នុងស្រុកសរុបតិចតួច ប្រហែល៥ភាគរយសម្រាប់ឆ្នាំនេះ បន្ទាប់ពីខកខានយ៉ាងធ្ងន់ធ្ងរ នូវគោលដៅក្នុងឆ្នាំ២០២២របស់ខ្លួន។

ទោះបីជាយ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា គណៈរដ្ឋមន្ត្រីបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុនដើម្បីពិភាក្សាគ្នាអំពីការដាក់ចេញវិធានការជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here