ផ្សារទំនើបបែបសហគមន៍ថ្មីមួយនឹងដែលមានវត្តមាននៅលើមហាវិថី សម្តេចតេជោគ្រោងបើកដំណើរការឆាប់ៗនេះហើយ

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ផ្សារទំនើបបែបសហគមន៍មួយ នឹងលេចឡើងនៅលើមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រនាពេលខាងមុខនេះ ស្របពេលតំបន់នេះកំពុងរីកចម្រើន លើទីផ្សារលំនៅដ្ឋានប្រណីតៗ និងផ្សារទំនើបធំៗចំនួន២បាននិងកំពុងបើកដំណើរការ។

ផ្សារបែបសហគមន៍នេះ ត្រូវបានដាក់ឈ្មោះ “Meanchey Avenue”ដូចគ្នានឹងឈ្មោះបុរីមានជ័យ ដែលបាននិងកំពុងរៀបចំដំណើរការសាងសង់ នៅលើមហាវិថីសម្តេចតេជោ និងមានទីតាំងនៅកៀកនឹងផ្សារទំនើបAEON Mall3 ។ផ្សារទំនើបមានជ័យ អាវឺន្យូ មានចំណតធំទូលាយ ដែលមានចំណតជាង 1000

តាមប្រភពព៌តមានច្បាស់ការណ៍បានបង្ហាញថា ផ្សារទំនើបបែបសហគមន៍ជាកម្មសិទ្ឋរបស់ លោកជំទាវ អ្នកឧកញ៉ា សុទ្ធី ម៉ូនីកា និងបុរីមានជ័យ ជាកម្មសិទ្ឋរបស់ អ្នកឧកញ៉ា លឹម រស់

ផ្សារបែបសហគមន៍នេះ មានទីតាំងនៅផ្នែកខាងស្តាំដៃ នៃភ្លើងសញ្ញាចរាចរណ៍ នៃចំណុចផ្លូវបំបែកជាបួន ដែលឈមគ្នានឹងទីតាំងតាំងបង្ហាញរថយន្តប្រណីតMercedes’s  និងជាផ្លូវ៤០ម៉ែត្រ ដែលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ និងភ្ជាប់ទៅកាន់តំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនChip Mong Land

 

LEAVE A REPLY

Please enter your comment!
Please enter your name here