ក្រុមហ៊ុន AEON ប្រកាសបើកដំណើរការគម្រោងស្ដុកទំនិញរបស់ខ្លួននៅក្នុងខេត្ដព្រះសីហនុ

0

ដោយៈ ច្រាយ ចំណាន

        ព្រះសីហនុៈ ក្រោយបើកការដ្ឋានសាងសង់ អស់រយៈពេលប្រមាណ១ឆ្នាំ ពេលនេះគម្រោងសាងសង់ឃ្លាំង ស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក បានប្រកាសបើកដំណើរការគម្រោងដំណាក់កាលទី១ហើយ។ នេះបើយោងតាមការចុះផ្សាយពីក្រុមហ៊ុននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣

នៅក្នុងការចុះផ្សាយនោះ ក្រុមហ៊ុនបានបញ្ជាក់ថា “ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកដំណើរការ ជាផ្លូវការនូវភណ្ឌាគាដំណាក់កាលទី១ នៃអ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគាដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី ក្រុងព្រះសីហនុ (FTZ Logistics Center) ដែលនឹងបម្រើជាមូលដ្ឋានសម្រាប់អាជីវកម្មភស្តុភារថ្មីបស់ខ្លួន”

លក្ខណៈពិសេសនៃឃ្លាំងស្កុកទំនិញថ្មីនេះ មានដូចជា ទី១.សារពើភ័ណ្ឌសម្រាប់អនិវាសនជន ទី២. ប្រតិបត្តិការយ៉ាងរលូនចាប់ពីដំណើរការត្រួតពិនិត្យពន្ធគយ រហូតដល់ការដឹកជញ្ជូនទៅដល់ភណ្ឌាគា ទី៣. ទីតាំងដែលមានសក្តានុពល សម្រាប់អភិវឌ្ឍជាភណ្ឌាគាក្នុងការដឹកជញ្ជូនទំនិញ។

ក្រុមហ៊ុនបន្ដថា “តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ យើងរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត ការធ្វើឱ្យប្រសើរឡើងនឹងផ្តល់នូវភាពងាយស្រួល សម្រាប់អតិថិជនរបស់យើង ដោយផ្តល់ឱកាសអាជីវកម្ម និងសេវាកម្មដល់អាជីវកម្មជាច្រើនប្រភេទ រួមទាំងអាជីវកម្មរបស់យើងផងដែរ”

គម្រោងមជ្ឈមណ្ឌលស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here