EuroCham​ ​ប្រតិកម្ម​ចំពោះ​ដំណើ​ការ​នៃ​ការ​ដក​អនុគ្រោះ​ព័ន្ធ​ ​(​EBA​)​

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​បន្ទាប់ពី​សហភាព​អឺរ៉ុប​ ​(​EU​)​ ​បាន​ចាប់ផ្ដើម​ផ្អាក​បណ្តោះអាសន្ន​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ​លើកលែង​ ​តែ​អាវុធ​(​ ​Everything​ ​But​ ​Armed​)​ ​ពី​ប្រទេស​កម្ពុជា​ ​EuroCham​ ​ប្រចាំ​នៅ​កម្ពុជា​ដែល​ជា​ដំ​ណាង​ឪ្យ​ ​៣៥០​ ​ជាង​ក្រុមហ៊ុន​ ​បាន​ចេញ​សេ​ក្តី​ថ្លែងការណ៍​សំដែង​ការ​ខកចិត្ត​ចំពោះ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។​

​សេចក្តី​ថ្លែងការណ៍​នេះ​ ​បាន​សេរ​សេរ​ថា​ ​ការសម្រេច​ចិត្ត​ក្នុង​ការ​ដំណើរការ​ដក​ប្រពន្ធ​នេះ​ ​Everything​ ​But​ ​Arms​ ​(​EBA​)​ ​ដោយ​គណៈកម្មការ​សហភាព​អឺរ៉ុប​ ​បាន​ធ្វើ​ឪ្យ​មានផល​ប៉ះពាល់​ ​និង​ព្រួយបារម្ភ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ ​និង​សហភាព​អឺរ៉ុប​។​

​សេចក្តី​ថ្លែងការណ៍​នេះ​ ​បន្ត​ថា​ ​ចាប់តាំងពី​ឆ្នាំ​ ​២០១៥​ ​សហភាព​អឺរ៉ុប​បាន​វិនិយោគ​យ៉ាងច្រើន​ក្នុង​ការ​កសាង​ ​និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា​តាមរយៈ​សកម្មភាព​របស់​ ​EuroCham​ ​ដែល​អាច​ឱ្យ​អង្គការ​នេះ​ក្លាយទៅជា​អ្នកសម្របសម្រួល​ដ៏​សំខាន់​នៃ​កិច្ចសហការ​សាធារណៈ​ ​និង​ឯកជន​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ជោគជ័យ​។​ ​

​សេចក្តី​ថ្លែងការណ៍​មាន​កំរាស់​ ​២​ ​ទំព័រ​ ​ជា​ភាសាអង់គ្លេស​នេះ​ ​បន្ថែម​ថា​ ​ការសម្រេច​ចិត្ត​នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមិទ្ធផល​នា​ពេល​កន្លងមក​ ​និង​អ​នាគ​ក្នុង​ភាពជា​ដៃគូ​នេះ​ប៉ុណ្ណោះទេ​ថែមទាំង​ប៉ះពាល់​ដល់​មូលនិធិ​ពី​របស់​សហ​ភាព​អ៊ឺ​រ៉ុ​បក្នុ​ងរ​យៈ​ពេល​ពីរ​ទសវត្សរ៍​កន្លងមក​ដែល​បាន​ជួយ​ធ្វើអោយ​ស្ថានភាព​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​កាន់តែ​ប្រសើរ​ឡើង​។​ ​

​លោក​ ​Arnaud​ ​Darc​ ​ប្រធាន​ ​EuroCham​ ​ប្រចាំ​នៅ​កម្ពុជា​បាន​ឪ្យ​ដឹង​ថា​ ​«​យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដែល​ថា​ការ​ដក​ ​EBA​ ​នេះ​ ​ព្រោះ​វា​នឹង​បញ្ជូន​សញ្ញា​មិនល្អ​អំពី​អនាគត​នៃ​ទីផ្សារ​ដល់​វិនិយោគិន​ដែល​មាន​សក្ដានុពល​ក្នុង​ឆ្នាំ​ ​២០១៩​ ​ហើយ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​(​EBA​)​នេះ​ដែរ​ ​ដែល​នឹង​ធ្វើឡើង​នៅ​ឆ្នាំ​ ​២០២០​ ​នឹង​មានផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ការងារ​កម្មករ​រាប់​រយ​ពាន់​នាក់​ ​ស្ត្រី​ដែល​ងាយ​រងគ្រោះ​ ​និង​អ្នក​ផ្សេងទៀត​ដែល​ទទួល​បាន​ប្រយោជន៍​ពី​សហភាព​អឺរ៉ុប​ ​”​។​

​សហភាព​អឺរ៉ុប​បាន​កាលពី​ថ្ងៃទី​ ​១១​ ​ខែកុម្ភៈ​ម្សិលមិញ​នេះ​ ​បាន​ចាប់ផ្តើម​ដំណើរការ​ផ្អាក​ជា​បណ្តោះអាសន្ន​ ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ទំនិញ​កម្ពុជា​លើ​ទីផ្សារ​សហភាព​អឺរ៉ុប​ ​ក្រោម​គម្រោង​ពាណិជ្ជកម្ម​ ​Everything​ ​But​ ​Arms​ ​(​EBA​)​ក្រោយពី​ពិនិត្យ​ឃើញថា​ ​ប្រទេស​កម្ពុជា​មិន​គោរ​ពសិ​ទិ្ធ​មនុស្ស​ ​និង​សិទ្ធិ​ការងារ​សំ​ខាន់​ៗ​ ​។​

​កិច្ច​ព្រមព្រៀង​អនុគ្រោះ​ពន្ធ​ ​ឬ​ ​EBA​ ​(​Everything​ ​But​ ​Arms​)​ ​ជា​កិច្ច​ព្រមព្រៀង​ដែល​សហភាព​អឺរ៉ុប​ ​បាន​ផ្តល់​ឲ្យ​កម្ពុជា​ ​និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ផ្សេងទៀត​ ​នូវ​ឱកាស​នាំ​គ្រប់​ផលិតផល​ទាំងអស់​ ​(​លើកលែងតែ​អាវុធ​)​ ​ចូល​ទៅ​ក្នុង​ទីផ្សារ​រួម​តែមួយ​របស់​សហភាព​អឺរ៉ុប​ ​ដោយ​មិន​ជាប់ពន្ធ​គយ​ ​និង​មិន​ជាប់​កូតា​។​

​មួយ​គ្នា​នោះ​ដែរ​ ​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​របស់​កម្ពុជា​ ​កាលពី​ថ្ងៃទី១១​ ​ខែតុលា​ ​ឆ្នាំ២០១៨បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដ៏​ពិសេស​មួយ​ឆ្លើយតបទៅនឹង​សហភាព​អឺរ៉ុប​ ​ស្តី​ពី​ការ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ​ ​(​EBA​)​ ​សម្រាប់​ទំនិញ​របស់​កម្ពុជា​ ​ហើយ​បាន​ចាត់ទុកជា​ការសម្រេច​ដ៏​អយុត្តិធម៌​បំផុត​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ​ចាត់ទុក​ការសម្រេច​ចិត្ត​នេះ​ ​ថា​ជា​ភាព​អយុត្តិធម៌​បំផុត​ ​ព្រោះ​នេះ​បង្ហាញ​ឲ្យ​ឃើញថា​ ​សហ​ភាព​អ៊ឺ​រ៉ុប​បាន​បដិសេធ​ដោយ​ចំហរ​ ​អំពី​វឌ្ឍនភាព​គួរឲ្យ​កត់សម្គាល់​ដែល​ប្រទេស​ ​កម្ពុជា​សម្រេច​បាន​ ​ទោះបី​រងគ្រោះ​ដោយ​សោកនាដកម្ម​កន្លង​មក​ថ្មី​ៗ​នេះ​យ៉ាងណាក៏ដោយ​ ​ក្នុង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ជាច្រើន​ ​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​កម្មវិធី​នេះ​ ​ជាពិសេស​នៅក្នុង​វិស័យ​សិទ្ធិ​ការងារ​ ​និង​សិទ្ធិ​ដីធ្លី​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​របាយការណ៍​បេសកកម្ម​របស់​សហភាព​អឺរ៉ុប​ ​កាលពី​ខែកក្កដា​កន្លងទៅ​។​ ​រាជរដ្ឋាភិបាល​មានការ​ខកចិត្ត​ចំពោះ​កង្វះ​តម្លាភាព​របស់​សហភាព​អឺរ៉ុប​ ​ដែល​មិនបាន​បង្ហាញ​នូវ​ខ្លឹមសារ​នៃ​របាយការណ៍​នោះ​ ​ដែល​សហភាព​អឺរ៉ុប​បាន​យក​ធ្វើជា​មូលដ្ឋាន​ ​នៃ​សេចក្តី​សម្រេចចិត្ត​លំអៀង​របស់​ខ្លួន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here