វៀតណាម​ផ្តល់​ភាព​អនុ​គ្រោះ​ពន្ឋ​លើ​ទំនិញ​ចំនួន៣២​ ​រួម​ជាមួយ​អង្ករ​ ​៣០ម៉ឺន​តោន​

0

ដោយ​ ​នៅ​ ​វឌ្ឍនា

​ភ្នំពេញ​៖​ ​ប្រទេស​វៀតណាម​ ​បានសម្រេច​ផ្តល់​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​លើ​ទំនិញ​កម្ពុជា​ចំនួន៣២បន្ទា​ត់​ពន្ឋ​គយ​ ​និង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន៣០ម៉ឺន​តោន​ ​និង​ថ្នាំជក់​ចំនួន៣ពាន់​តោន​ផង​ដែរ​។​

​ក្នុង​ជំ​នួន​រវាង​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាមួយ​ប្រតិភូ​ក្រសួង​ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​ ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​ដឹកនាំ​ដោយ​លោក​ ​ដូ​ ​វឹក​ហឹង​ ​(​Do​ ​Quoc​ ​Hung​)​ ​កាលពី​ល្ងាច​ថ្ងៃទី១៣​ ​កុម្ភៈ​កន្លងមក​បាន​ឲ្យដឹង​ថា​ ​ភាគី​វៀតណាម​បាន​ស្វាគមន៍​ ​សម្រាប់​ការ​ផ្តល់​បដិសណ្ឋារ​កិច្ច​ ​និង​បាន​ជម្រាប​ជូន​អំពី​លទ្ធផល​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ​ដែល​ក្នុង​នោះ​ភាគី​វៀតណាម​បាន​ឯកភាព​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​អត្រា០ភាគរយ​ ​សម្រាប់​ទំនិញ​កម្ពុជា​ចំនួន៣២បន្ទាត់​ពន្ធគយ​ ​រួម​ជាមួយ​កូតា​នាំចូល​អង្ករ​ចំនួន៣០ម៉ឺន​តោន​ ​និង​សន្លឹក​ថ្នាំជក់៣,០០០តោន​ ​នៅក្នុង​ឆ្នាំ​ ​២០១៩​ ​និង​ឆ្នាំ២០២០​។​ ​រី​ឯ​ភាគី​កម្ពុជា​បាន​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​អត្រា០​%​ ​(​សូន្យ​ភាគរយ​)​ ​ដូចគ្នា​ ​ដល់​ទំនិញ​វៀតណាម​ចំនួន២៦បន្ទាត់​ពន្ធគយ​។​

​លោក​រដ្ឋមន្ត្រី​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​វៀតណាម​ ​ដែល​បាន​ផ្តល់​ជំនួយឥតសំណង​ ​សម្រាប់​សាងសង់​ផ្សារ​ដា​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​និង​បាន​ជម្រាប​ជូន​លោក​ ​ដូ​ ​វឹក​ហឹង​ ​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ប្រពៃណី​ ​ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ​។​ ​

​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង​ចរចា​ ​របស់​គណៈប្រតិភូ​មន្ត្រី​ជាន់ខ្ពស់​ ​នៃ​ប្រទេស​ទាំងពីរ​នា​ពេល​កន្លងមក​ ​ជាពិសេស​ការសម្រេច​បាន​នូវ​ឯកសារ​ ​ស្តី​ពី​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ ​នៅ​តាម​បន្ទាត់​ព្រំដែន​ ​សម្រាប់​ធ្វើការ​ចុះហត្ថលេខា​ ​នៅក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។​

​កាលពី​ឆ្នាំ២០១៧​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​វៀតណាម​ ​សម្រេច​បាន​គិតជា​ទឹកប្រាក់៣,៨ពាន់​លាន​ដុល្លារ​ ​គឺ​បាន​កើនឡើង២៩​%​ ​ធៀប​នឹង​ឆ្នាំ២០១៦​។​ ​ទន្ទឹមគ្នា​នេះ​ ​តាមរយៈ​គម្រោង​វិនិយោគ​ចំនួន២០៦គម្រោង​ ​ដែល​មានតម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ ​៣,២ពាន់​លាន​ដុល្លារ​ ​បាន​ធ្វើ​ឱ្យ​វៀតណាម​ក្លាយជា​ដៃគូ​វិនិយោគ​ធំ​ទី៥របស់​កម្ពុជា​ ​ខណៈ​ក្រុមហ៊ុន​របស់​កម្ពុជា​ ​បាន​វិនិយោគ​ត្រឹមតែ១៨គម្រោង​ ​នៅក្នុង​ប្រទេស​វៀតណាម​ ​ដែល​តម្លៃ​ជា​ទឹកប្រាក់៥៨,១លាន​ដុល្លារ​ប៉ុណ្ណោះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here