រដ្ឋ​រ៉ូម៉ានី​ជំរុញ​​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​​ជា​មួយ​​កម្ពុជា​

0

​ដោយ​នៅ​ ​វឌ្ឍនា

​ភ្នំពេញ​៖​ ​សាធារណរដ្ឋ​រ៉ូម៉ានី​បាន​ជ​ម្រុ​ញ​លើកទឹកចិត្ត​ឲ្យ​ប្រទេស​ទាំងពីរ ​(​កម្ពុជា​-​រ៉ូម៉ានី​)​ ​ធ្វើការ​សហការ​ ​និង​ស្វែងរក​យន្តការ​និង​មធ្យោបាយ​នានា​ ​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ពាណិជ្ជកម្ម​ ​វិនិយោគ​ ​និង​សេដ្ឋកិច្ច​ ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ ​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​រវាង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ដោយ​ផ្តោត​លម្អិត​ទៅលើ​ការជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ​វិនិយោគ​ ​និង​សេដ្ឋកិច្ច​ ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សាធារណរដ្ឋ​រ៉ូម៉ានី​នៅ​ថ្ងៃទី២០​ ​ខែកុម្ភៈ​ម្សិលមិញ​នេះ​ ​លោក​ ​Valeriu​ ​Arteni​ ​ភារៈ​ធារី​នៃ​ស្ថានទូត​សាធារណរដ្ឋ​រ៉ូម៉ានី​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​បាន​កោត​សសើរ​ចំពោះ​ការ​អភិវឌ្ឍ​ ​និង​កំណើន​សេដ្ឋកិច្ច​ជា​រាល់​រៀង​ឆ្នាំ​របស់​កម្ពុជា​ដែល​មានការ​រីកចម្រើន​យ៉ាង​លឿន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ​។​

​លោក​ ​Valeriu​ ​Arteni​ ​ក៏បាន​លើកឡើង​ពី​ការរៀបចំ​ពិធី​ពិព័រណ៍​អន្ដរ​ជាតិ​របស់​រ៉ូម៉ានី​ ​ទៅលើ​ទំនិញ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​ ​ជាពិសេស​ទំនិញ​កសិកម្ម​ ​នៅពេល​វេ​លា​ឆាប់​ៗ​នា​ពេល​ខាងមុខនេះ​ ​ដោយ​នឹង​អញ្ជើញ​ភាគី​កម្ពុជា​ ​ទៅ​ចូលរួម​ពិធី​ពិព័រណ៍​នេះ​ ​ក្នុង​គោលបំណង​ឲ្យ​វិស័យ​ឯកជន​កម្ពុជា​ ​អាច​មានឱកាស​ក្នុង​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ ​ខ្លួន​ ​ហើយ​នឹង​រៀបចំ​ការ​ផ្គូ​រ​ផ្គង​អាជីវកម្ម​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​។​

​លោកស្រី​ ​តឹក​រ៉េ​ត​ ​កំរង​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​លោក​ ​Valeriu​ ​ដែល​បាន​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ ​និង​រូម៉ានី​ ​ហើយក៏​បាន​ស្នើសុំ​ឲ្យ​ភាគី​រូម៉ានី​ ​ផ្ញើ​លិខិត​អញ្ជើញ​មក​ភាគី​កម្ពុជា​ឲ្យបាន​ឆាប់រហ័ស​ ​ដើម្បី​កម្ពុជា​មាន​ពេលវេលា​គ្រប់គ្រាន់​ ​សម្រាប់​រៀបចំ​និង​អញ្ជើញ​វិស័យ​ឯកជន​ ​ឲ្យ​ចូល​កម្មវិធី​ពិព័រណ៍​ឲ្យបាន​ទាន់ពេល​វេលា​។​ ​

​ជាមួយគ្នា​នោះ​ ​លោកស្រី​ ​ក៏បាន​អញ្ជើញ​ភាគី​រូម៉ានី​ឲ្យ​ចូលរួម​កម្មវិធី​ពិព័រណ៍​របស់​កម្ពុជា​ ​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងឆ្នាំ២០១៩ខាងមុខនេះ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here