៦ឆ្នំា​ ​អឺរ៉ុប​ផ្តល់​ថវិកា​ចំនួន​​ ​១.១៣០​លាន​​ដុល្លារ​​គាំ​ទ្រ​​ដល់​​ការ​​អភិវឌ្ឍ​​សង្គម​​សេដ្ឋកិច្ច​កម្ពុជា​

0

​ដោយ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​គិត​ចាប់ពី​ឆ្នាំ២០១៤​ ​ដល់​ឆ្នាំ២០១៩នេះ​ ​ពោល​គឹ​មាន​រយៈពេល​ ​៦​ ​ឆ្នាំ​ ​សហគមន៍​អឺរ៉ុប​ ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​សរុប​ប្រមាណ១.១៣០លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ៨១៨លាន​ដុល្លារ​ ​និង​ឥណទាន​សម្បទាន​ប្រមាណ៣១១លាន​ដុល្លារ​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​។​

​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ ​ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​របាយការណ៍​តាមដាន​វឌ្ឍនភាព​ ​លើក​ទី២​ ​ឆ្នាំ​ ​២០១៦​-​២០១៨នៃ​យុទ្ធសាស្ត្រ​រួម​អឺរ៉ុប​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ឆ្នាំ​ ​២០១៤​-​២០១៩​ ​នៅ​ថ្ងៃទី​ ​២១​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​លោក​ ​ឈៀង​ ​យ៉ា​ណា​រ៉ា​ ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ ​បាន​ឲ្យ​ដឹង​ល​ថា​ ​អឺរ៉ុប​នៅតែ​ជា​ប្រទេស​ដែល​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ធំជាង​គេ​សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។​

​លោក​បន្ត​ថា​ ​រាជរដ្ឋាភិបាល​ ​និង​ដៃគូ​អឺរ៉ុប​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​រួម​នេះ​ ​តាមរយៈ​វឌ្ឍនភាព​នៃ​វិស័យ​អាទិភាព​ទាំង៥​ ​រួមមាន​៖​ ​វិស័យ​អភិបាលកិច្ច​ ​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ និង​ចីរភាព​ ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​បង្កើត​ការងារ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។​ ​
​លោក​បន្ថែម​ថា​ ​ផ្អែកលើ​លទ្ធផល​ទាំងនេះ​ ​ដៃគូ​អឺរ៉ុប​បានសម្រេច​រៀបចំ​យុទ្ធ​សាស្រ្ត​រួម៥ឆ្នាំ​ ​ដំណាក់កាល​ទី​ ​២​ ​ដែល​នឹង​ដាក់​ឱ្យ​អនុវត្ត​នៅ​ឆ្នាំ២០២០ខាងមុខនេះ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ ​ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​របាយការណ៍​តាមដាន​វឌ្ឍនភាព​លើក​ទី២រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​និង​ប្រទេស​នៃ​សហគមន៍​អឺរ៉ុប​នេះ​ ​បាន​ពិនិត្យ​ទៅលើ​សង្គតិភាព​នៃ​ការ​គាំទ្រ​របស់​ដៃគូ​អឺរ៉ុប​ទៅ​នឹង​យុទ្ធ​សាស្រ្ត​ចតុកោណ​ ​ដំណាក់កាល​ទី៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ពិនិត្យ​អំពី​ការ​ផ្សារភ្ជាប់​រវាង​យុទ្ធ​សាស្រ្ត​រួម​អឺរ៉ុប​ ​ជាមួយ​នឹង​យុទ្ធសាស្ត្រ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ ​និង​ភាពជា​ដៃគូ​ឆ្នាំ២០១៩​-​២០២៣​ ​ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ភាពជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល​ ​និង​ការជំរុញ​ភាពជា​ដៃគូ​ប្រកប​ដោយ​បរិ​យា​ប័ន្​ន​ ​និង​លទ្ធផល​ក្នុង​កិច្ច​អភិវឌ្ឍន៍​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here