ប្រធាន​ ​ADB​ ​កម្ពុជា​គ្រប់គ្រង​ ​និង​បាន​រក្សា​កំនើន​សេដ្ឋកិច្ច​ ​៧ភាគរយ​ក្នុង​​រយៈពេល​ជាង​ ​២០ឆ្នាំ​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​បាន​ថ្លែង​ថា​ ​ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋា ភិបាល​ ​កម្ពុជា​សម្រេច​បាន​ ​និង​គ្រប់គ្រង​សេដ្ឋកិច្ច​ដោយ​រក្សា​បាន​នូវ​ចីរភាព​នៃ​កំណើន​ក្នុងរង្វង់ ៧ភាគរយ​ ​នៅក្នុង​រយៈ ពេល២ទសវត្សរ៍​កន្លងមក​នេះ​។​

​លោក​ ​ស៊ី​វ៉ា​ជី​ ​ក្សត្រា​បាទី​ ​នាយក​ប្រតិបត្តិ​នៃ​ប្រទេស​ជាស​មា​ជិ​ក​ផ្សេង​ៗ​ ​របស់​ ​ADB​ ​បាន​មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​អូន​ ​ព័ន្ធមុនី​រ័ត្ន​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី២០​ ​កុម្ភៈ​កន្លងមក​ថា​ ​នៅក្នុង​ក្របខណ្ឌ​យុទ្ធ​សាស្រ្ត​ភាពជា​ដៃគូ​ ​សម្រាប់​ការអភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​ ​២០១៩​-​២០២៣​ ​ADB​ ​នឹង​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ ​លើ​កិច្ច​អភិវឌ្ឍន៍​ស្របតាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ ​និង​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ ​ឆ្នាំ​ ​២០១៩​-​២០២៣​ ​ជាពិសេស​គឺ​ការ​ផ្តោត​លើ​ការ​វិនិយោគ​ ​ដើម្បី​បង្កើន​ទិន្នផល​កសិកម្ម​ ​ការ​តភ្ជាប់​ជនបទ​ទៅ​ទីប្រជុំជន​ ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ ​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​ ​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​ទុតិយភូមិ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​នឹង​ការ​ធ្វើ​វិ​ម​ជ្ឃ​ការ​សេវា​សាធារណៈ​។​

​លោក​បន្ត​ថា​ ​“​ADB​ ​នឹង​បន្ត​គាំទ្រ​វិស័យ​ធនធានមនុស្ស​ ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ​ការ​បង្កើន​ចំណេះដឹង​វិស័យ​ឧស្សាហកម្ម​ ​និង​ការរៀបចំ​ហិរញ្ញវត្ថុ​ ​សាធារណៈ​ប្រកប​ដោយ​បរិ​យា​ប័ន្​ន​”​។​ ​លោក​បន្ត​ថា​ ​“​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​កម្ពុជា​បាន​ធ្វើ​យ៉ាង​ប្រសើរ​ ​ជាពិសេស​ការ​គ្រប់​អតិផរណា​ឲ្យ​នៅ​កម្រិតទាប​ ​ការ​គ្រប់​ថវិកា​របា​នរឹង​មាំ​ល្អ​ ​និង​ការគ្រប់គ្រង​បំណុល​ប្រកប​ ​ដោយ​ចីរភាព​ ​ព្រមទាំង​សម្រេច​បាន​គោលដៅ​សហ​សវ​ត្សរ៍​ ​មុនពេលកំណត់​ជាដើម​”​។​

​ជាមួយគ្នា​នេះ​ ​ADB​ ​នឹង​បន្ត​គាំទ្រ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ​ការ​តភ្ជាប់​ជនបទ​ទៅ​ទីប្រជុំជន​ ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ ​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​ ​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​ទុតិយភូមិ​ ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​នឹង​ការ​ធ្វើ​វិ​ម​ជ្ឃ​ការ​សេវា​សាធារណៈ​។​

​លោក​បណ្ឌិតសភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​ ​ADB​ ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ ​ទាំង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ ​ចំណេះដឹង​និង​ចំណេះធ្វើ​ ​សម្រាប់​វិស័យ​អ​ទិ​ភាព​ ​ដូចជា​ ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវន្ត​ ​ផ្លូវថ្នល់​ ​ធារា​សាស្រ្ត​ ​អគ្គិសនី​ ​ទឹក​ស្អាត​ ​វិស័យ​អប់រំ​ ​និង​វិស័យ​សុខាភិបាល​ ​រួម​ជាមួយ​ការចូលរួម​ចំណែក​ ​ក្នុង​ការ​ជ​ម្រុ​ញកំ​ណើន​សេដ្ឋកិច្ច​កម្ពុជា​ ​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ប្រកប​ដោយ​​ប្រសិទ្ធភាព​ ​។​

​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​បាន​បង្ហាញ​នូវ​ការរៀបចំ​ក្របខណ្ឌ​យុទ្ធ​សាស្រ្ត​ភាព​ ​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​ ​២០១៩​-​២០២៣​ ​ត្រូវ​មាន​ភាគី​កម្ពុជា​ជា​ម្ចាស់​ក្នុង​ការដឹកនាំ​ជា​យុទ្ធ​សាស្រ្ត​ ​គឺ​ធ្វើឲ្យ​ឆ្លើយតបទៅនឹង​តម្រូវការ​អភិវឌ្ឍន៍​ជាក់ស្តែង​របស់​កម្ពុជា​ដូចជា​ ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​របស់​កម្ពុជា​ ​ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​ការកែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ ​ការពង្រីក​អភិបាលកិច្ច​ល្អ​ ​និង​ការ​អនុវត្ត​ន៍​សេដ្ឋកិច្ច​ឌីជីថល​ជាដើម​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here