សម្តេច​តេជោ​បញ្ជា​ឲ្យ​ដាក់​ ​Free​ ​Wifi​ ​នៅ​គ្រប់តំបន់​ទេសចរណ៍​

0

ដោយ វុត្ថា

​ភ្នំពេញ​៖​ ​ស្រប​ពេល​បច្ចេកវិទ្យា​អិន​ធើ​ណិ​ត​កំពុងតែ​ពេញនិយម​នៅ​ទូទាំង​ពិភពលោក​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​ស្នើរ​ដល់​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ត្រូវ​ពិនិត្យមើល​លទ្ធភាព​ ​ដាក់​ ​Free​ ​Wifi​ ​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ ​ខណៈ​ការ​ដា​ក់​ឪ្យ​ប្រើប្រាស់៣ទីតាំងនៅ​រាជធានី​ភ្នំពេញ​មិនសូវ​ដើរ​ល្អ​ ​និង​មិន​ទទួល​បាន​ជោគជ័យ​។​

​សម្ដេច​តេជោ​ ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​ ​«​ទិវា​ជាតិ​ទីក្រុង​ស្អាត​»​ ​លើក​ទី៧​ ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​ត្រូវ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី២៥​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​បាន​ក្រើនរំលឹក​ដល់​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​តាមពិនិត្យ​ឲ្យបាន​ម៉ត់ចត់​ទៅលើ​បញ្ហា​ ​Free​ ​Wifi​ ​ព្រោះ​ការប្រើ​ ​Wifi​ ​នេះ​មិនទាន់​មានប្រសិទ្ធភាព​នៅឡើយ​ទេ​ ​ពោល​មាន​ ​Wifi​ ​តែ​អត់​មាន​អ៉ីន​ធើ​ណេត​។​

​សម្ដេច​តេជោ​ថា​ ​“​ទន្ទឹម​នេះ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ត្រូវ​បំពាក់​ឲ្យ​មាន​ ​ហ្វី​ ​វ៉ា​យ​ហ្វា​យ​ ​(​Free​ ​Wifi​)​ ​នៅ​តាម​គោលដៅ​ទេសចរណ៍​នី​មួយ​ៗ​ ​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្តសៀមរាប​ ​ខេត្ត​ព្រះសីហនុ​ ​ខេត្តបាត់ដំបង​ឲ្យបាន​មុន​ឆ្នាំ២០២៣​។​ ​ចំណុច​នេះ​ ​ខ្ញុំ​ក៏​សូម​ទាក់ទាញ​ឲ្យ​មានការ​យកចិត្ត​ទុកដាក់​ ​ព្រោះ​ស្ថានភាព​ដែល​យើង​បាន​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​ ​ប៉ុន្មាន​កន្លែង​នេះ​ហាក់ដូចជា​មិនទាន់​មានប្រសិទ្ធភាព​ទេ​”​។​

​សម្តេច​តេជោ​ ​ក៏បាន​ស្នើរ​ដល់​ម្ចាស់​ទីតាំង​សណ្ឋាគារ​ ​ឬ​កន្លែង​ផ្សេង​ដែល​មានការ​បំពាក់​ ​Free​ ​Wifi​ ​ត្រូវ​មានការ​ពិនិត្យ​ ​និង​ប្រុងប្រយ័ត្ន​នៅពេល​ជួល​ក្រុម​ហ៊ុន​អ៉ីន​ធើ​ណេត​ ​មក​តម្លើង​ ​Wifi​ ​នៅ​ទីតាំង​របស់​ខ្លួន​ ​ប៉ុន្ដែ​អ៉ីន​ធើ​ណេត​នោះ​មិន​ដំណើរការ​ ​ដោយ​ខាង​ក្រុមហ៊ុន​គិតលុយ​ដូចធម្មតា​។​

​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​(​CATA​)​ ​បាន​សម្តែង​ការ​ស្វា​គ​ម៍​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​ដែល​មានបំណង​ដាក់​ ​Free​ ​Wifi​ ​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ដែ​លប​ង្ករ​ភាព​ងាយស្រួល​ដល់​អ្នក​ទេសចរណ៍​ក្នុង​ការទាក់ទង​ ​។​

​លោកស្រី​បន្ត​ថា​ ​នៅពេល​ដាក់​ ​Free​ ​Wifi​ ​បែបនេះ​ ​នឹង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​សម្បូរ​បែប​ ​ហើយ​ទាក់ទាញ​ទេសចរណ៍​មកលេង​ ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ ​។​ ​បន្ថែម​ពីនេះ​ ​បើ​រដ្ឋាភិបាល​ដាក់ដោយខ្លួន​ឯង​នឹង​ធ្វើ​ឪ្យ​ ​Free​ ​Wifi​ ​នេះ​ ​នឹង​ដំណើរការ​ល្អ​ជាង​ក្រុមហ៊ុន​ឯកជន​ ​ព្រោះ​ក្រុមហ៊ុន​ឯក​ដា​ក់ស្ពី​ត​មាន​ចំនួន​កំណត់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here