អ​ជ្ញា​ធរ​ភ្នំពេញ​ស្នើ​ម្ចាស់​​អាជីវកម្ម​ផ្លាស់​ប្តូរ​​ទីតាំង​​រោងចក្រ​​ទៅ​​តំបន់​ជាយក្រុង​

0

​ដោយ​វុត្ថា

​ភ្នំពេញ​៖​ សាលា​រាជធានី​ភ្នំពេញ​ដាក់​ផែនការ​រៀបចំ​ការ​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​ ​សហគ្រាស​ ​ឃ្លាំង​ស្តុក​ទំនិញ​ ​និង​យានដ្ឋាន​ជួសជុល​រថ​យន្ត​ធំៗ​ ​ពី​តំបន់​ទីប្រជុំជន​ទៅ​តំបន់​ជាយក្រុង​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី៣​ ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​

​យោង​តាម​សេចក្តី​ជូន​របស់​សាលា​រាជធានី​ភ្នំពេញ​លេខ​ ​០២១​/​១៩ សជណ.ច​ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី​ ​២៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ដើម្បីឲ្យ​រាជធានី​ភ្នំពេញ​រក្សា​បាន​នូវ​សុវត្ថិភាព​ ​សណ្តាប់​ធ្នាប់​ ​និង​របៀបរៀបរយ​សាធារណៈ​ ​ព្រមទាំង​បញ្ចៀស​បានការ​កកស្ទះ​ចរាចរណ៍​ ​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​ ​សូម​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ជ​ម្ចាស់​រោងចក្រ​ ​សហគ្រាស​ ​ឃ្លាំង​ស្តុក​ទំនិញ​ ​និង​យា​នដ្ឋា​ជួសជុល​រថ​យន្ត​ធំៗ​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ ​រៀបចំ​ផ្លាស់​ប្តូរ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​ទៅ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ​៣​ ​ដែល​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​នឹង​កំពុង​ស្ថាបនា​ផ្លូវ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​និ​ត​ខេត្តកណ្តាល​ ​ចាប់ពី​ស្ពាន​ព្រែ​ក​ភ្នៅ​ ​មហាវិថី​ឈ្មះ​ ​ឈ្នះ​ ​ផ្លូវ​កប់​ស្រូវ​ ​ផ្លូវជាតិ​លេខ​ ​៤​ ​ត្រង់​គីឡូម៉ែត្រ​លេខ​ ​១៤​+​១០៥​ ​ទៅ​ផ្លូវជាតិ​លេខ​ ​១​ ​ត្រង់​គីឡូម៉ែត្រ ២៤​+​៨៤០​ ​ដោយ​កាត់​ផ្លូវជាតិ​លេខ​ ​៣​ ​ផ្លូវជាតិ​លេខ​ ​២​ ​និង​ផ្លូវជាតិ​លេខ​ ​២១​ ​ដែល​ជា​គម្រោង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ​៣​ ​រួចរាល់​នៅ​ឆ្នាំ​ ​២០២១​ ​ខាងមុខនេះ​។​

​សេចក្តី​ជូនដំណឹង​នេះ​បន្ត​ថា​ ​ក្រោយពេល​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ​៣នេះ​ ​សាងសង់​រួចរាល់​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នឹង​ធ្វើការ​ហាមឃាត់​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ទាំងអស់​មិន​អនុញ្ញាត​ឲ្យ​ចរាចរ​ចូល​រាជធានី​ភ្នំពេញ​ទៀត​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here