ជប៉ុន​ជាប់​លំដាប់​លេខរៀង​ទី៤​ ​ដែល​បាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​

0

ដោយ ​គង់​ ​ជាយដែន​

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​អះអាង​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​ប្រទេស​ជប៉ុន​ជាប់​លំដាប់ថ្នាក់​លេខ​ ​៤​ ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​បាន​មក​បណ្តាក់​ទុន​វិនិយោគ​លើ​វិស័យ​នានា​នៅ​កម្ពុជា​ ​។​

​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​លើក​ ​ឡើង​នៅក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​រវាង​ ​កម្ពុជា​-​ជប៉ុន​ ​កាលពី​ថ្ងៃទី២៦​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ថា​ ​នៅក្នុង​ឆ្នាំ ២០១៣​ ​នៃ​ខួប​លើក​ទី៦០​ ​គឺ​ឆ្នាំ​នៃ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ ​កម្ពុជា​-​ជប៉ុន​ ​បាន​បង្កើន​ទំ​នា​ក់​ទំនង់​នៃ​ចំណង មិត្តភាព​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ដៃគូ​ជា​យុទ្ធ​សាស្រ្ត​ ​បញ្ហា​នេះ​បញ្ជាក់​ថា​ ​ប្រទេស​ ​ជប៉ុន​នៅតែ​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ចម្បង​ ​នឹង​នាំមុខ​គេ​នៅក្នុង​កិច្ច​ដំណើរការ​ស្តារ​ ​និង​អភិវឌ្ឍន៍​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​

​លោក​ឧបនាយក​រដ្ឋមន្ត្រី​បន្ត​ថា​ ​ចំពោះ​ការ​វិនិយោគទុន​វិស័យ​ឯកជន​ជប៉ុន​នៅ​កម្ពុជា​វិញ​ ​គឺ​បាន​បង្ហាញ​នូវ​ភាព​ ​ជឿជាក់​ ​ក្នុង​ការ​ចាប់​យក​កម្ពុជា​ជា​ប្រទេស​គោលដៅ​វិ​នយោ​គជ​អ​ទិ​ភាព​មួយ​របស់​ខ្លួន​ ​ក្នុង​ក្របខណ្ឌ​នៃ​ការ​វិនិយោគ​ ​ផ្ទាល់​ពីជ​ប៉ុន​ ​មក ដល់​បច្ចុប្បន្ន​នៅក្នុង​វិស័យ​ឯកជន​នេះ​ ​គឺ​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ​២,៥​ ​ប៊ី​លាន​ដុល្លា​អាមេរិក​ ​និង​ឈរ​លំដាប់​លេខ រៀង​ទី៤​ ​ចំណែក​ការ​វិ​នយោ​គ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​ ​គឺ​មាន​ទំហំ​ធំធេង​ជាង​ទូរលេខ​ ​នៃ​ការ​ ​វិ​នយោ​គ​វិស័យ​ឯកជន​ទៅទៀត​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ​ចំពោះ​ការ​វិនិយោគ​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ក្នុង​នោះ​បើ​រាប់បញ្ចូល​ទាំង​កិច្ច​ព្រមព្រៀង​ចំនួន២​ ​នៅ​ថ្ងៃ​ ​ម្សិលមិញ​នេះ​ ​រដ្ឋាភិបាល​ជប៉ុន​ ​តាមរយៈ​ ​JICA​ ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ ​ស្តី​ពី​ជំនួយ​អ​ភិ​ឌ្ឍ​ន៍​ផ្លូវការ​របស់​ជប៉ុន​ ​ជា​ ​មួយ​កម្ពុជា​សរុប​ចំនួន​ជាង​ ​១៤​ ​ពាន់​លាន​យ៉េន​ជប៉ុន​ ​ត្រូវ​ប្រមាណ​ជាង​ ​១៣២លាន​ដុល្លារ​ ​ក្នុង​នោះ​ជំនួយឥតសំណង​ ​មាន​ប្រមាណ​ ​១៤៩១​ លាន​ដុល្លារ​អាមេរិក​ ​និង​ឥណទាន​សម្បទាន​ប្រមាណ​ជាង​ ​១១៧​ ​លាន​ដុល្លា​អាមេរិក​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here