អភិបាលខេត្ត​៖​ ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​សីហនុ​សម្រេច​បា​នកំនើន​ ​៨,៧ភាគរយ​

0

ដោយ​ ​នៅ​ ​វឌ្ឍនា​

​ព្រះសីហនុ​៖​ ​អភិបាលខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា​ ​ការ​រីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ​ ​បាន​ធ្វើ​ឱ្យ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​មាន​ជីវភាព​កំរិត​ខ្ពស់៣០ភាគរយ​ ​មធ្យម៥៥ភាគរយ​ ​និង​ទាប ១៥ភាគរយ​ ​បង្កើន​អត្រាកំណើន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ក្នុង​ទំហំ៨.៧ភាគរយ​ ​ធ្វើ​ឱ្យ​អត្រា​ភាព​ក្រីក្រ​ថយ​ចុះ​មក​នៅ​ត្រឹម១០.៧២ភាគរយ​។​ ​

​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះ​ ​ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៨​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩​ ​នា​ព្រឹក​ថ្ងៃទី២៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​បាន​គូសបញ្ជាក់​ថា​ ​ឈរ​លើ​គោលនយោបាយ​របស់​រាជ​រដ្ឋា​ ​ភិបាល​អាណត្តិ​ទី៦​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​លើ​គ្រប់​វិស័យ​ ​មាន​ជាអាទិ៍​ ​ប្រព័ន្ធ​ផ្លូវថ្នល់​ ​ផ្លូវ​ប្រប​ឆ្នេរសមុទ្រ​ ​ប្រព័ន្ធ​លូ​ ​សួនច្បារ​ ​ឆ្នេរសមុទ្រ​ ​និង​ប្រព័ន្ធ​ការពារ​បរិស្ថាន​ ​ដោះស្រាយ​ទំនាស់​បាន​ជា​បន្ត​ ​បន្ទាប់​ ​។​ ​ពង្រីក​ការ​អភិវឌ្ឍ​កំពង់ផែ​សមុទ្រ​ ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ ​ខេត្ត​ព្រះ​ ​សីហនុ​ ​(​កងកេង​)​ ​ជំរុញ​ការងារ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ ​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​។​

​លោក​បន្ត​ថា​ ​រដ្ឋបាល​ខេត្ត​បាន​ថែទាំ​ផ្លូវជាតិ​ ​ផ្លូវ​ខេត្ត​ចំនួន៥ខ្សែ​ ​ក្នុង​នោះ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ AC​ ​ប្រវែង ៦៤.១៤ គីឡូ​ម៉ែត្រ​ ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទDBSTប្រវែង​ ​៨០.៧៧៥​ ​គីឡូម៉ែត្រ​ ​ស្ពានបេតុង​ ​១.៦៩៦​ ​គីឡូម៉ែត្រ​ ​និង​លូ​គ្រប់​ប្រភេទ​ ​២.៩៤៥គីឡូម៉ែត្រ​ ​។​ ​ជួសជុល​ផ្លូវ​បន្ទាន់​ ​មានផ្លូវ​ក្រាល​កៅស៊ូ​ ​AC​ ​ប្រវែង​ ​០.៤៨០​ ​គីឡូម៉ែត្រ​ ​ផ្លូវ​ក្រាល​កៅស៊ូ​ ​DBST​ ​១.៨៦០គីឡូម៉ែត្រ​ ​និង​ផ្លូវ​ក្រាល​បេតុង​ ​០.៣១១គីឡូម៉ែត្រ​ ​សាងសង់​ថ្មី​ ​ផ្លូវ​ក្រាល​បេតុង​ ​១.០០០គីឡូម៉ែត្រ​។​ ​

​លោក​យន្ត​ ​មីន​បាន​បន្ត​ថា​ ​ទន្ទឹម​នឹង​ការ​រីកចម្រើន​ ​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ ​ដែល​យើង​ត្រូវ​ចាត់វិធានការ​អនុវត្ត​បន្ត​ឲ្យ​ ​បាន​ជោគជ័យ​ក្នុង​ឆ្នាំ២០១៩​។​ ​គោលដៅ​អាទិភាព​ក្នុង​ឆ្នាំ២០១៩​ ​បន្ត​អនុវត្ត​គោល​មន​យោ​បាយ​ ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​រា​ជរ​ ​ដ្ឋា​ភិបាល​ ​និង​ក្រសួងមហាផ្ទៃ​ឲ្យ​ទទួល​បាន​ជោគជ័យ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here