ចំណេះដឹង​!​ ​និ​តិ​វិធី​នៃ​ការ​ដឹកទំនិញ​ឆ្លងកាត់​គយ​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ការ​ឆ្លងកាត់​គយ​គឺជា​នីតិវិធី​គយ​ ​ដែល​អនុញ្ញាត​ឲ្យ​ដឹកទំនិញ​ ​ពី​ការិយាល័យ​គយ​មួយ​ទៅ​ការិយាល័យ​គយ​មួយទៀត​ ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​គយ​ដោយ​ព្យួរ​ពន្ធ​ ​និង​អាករ​នាំចូល​។​ ​ការ​ឆ្លងកាត់​មាន​ពីរ​ ​(​២​) ​ប្រភេទ​គឺ​៖​ ​ការ​ឆ្លងកាត់​ជាតិ​ ​និង​ការ​ឆ្លងកាត់​អន្តរជាតិ​។​

​ការ​ឆ្លងកាត់​ជាតិ​
​ការ​ឆ្លងកាត់​ជាតិ​មានន័យថា​ជា​ការ​ដឹកជញ្ជូន​ទំនិញ​ពី​ ​ក​)​ ​ការិយាល័យ​គយ​មាត់ច្រក​ចូល​ឆ្ពោះទៅ​កាន់​ ​ការិយាល័យ​គយ​មួយទៀត​ ​ខ​)​ការិយាល័យ​គយ​មួយ​ឬ​ ​ទីកន្លែង​បញ្ចេញ​ទំនិញ​ពី​គយ​ដែល​មាន​ ​ការអនុញ្ញាត​ទៅ​ការិយាល័យ​គយ​មួយ​នា​មាត់ច្រក​ចេញ​ ​និង​ ​គ​)​ការិយាល័យ​គយ​មួយ​ឬ​ ​ទីកន្លែង​បញ្ចេញ​ ​ទំនិញ​ពី​គយ​ ​ដែល​មានការ​អនុញ្ញាត​ទៅ​ការិយាល័យ​គយ​មួយទៀត​ឬ​ ​ទីកន្លែង​បញ្ចេញ​ទំនិញ​ពី​គយ​ ​ដែល​មានការ​អនុញ្ញាត​ផ្សេងទៀត​នៅក្នុង​ដែន​គយ​។​

ការអនុវត្ត​នីតិវិធី​ឆ្លងកាត់​ជាតិ​ដូច​ខាងក្រោម​៖​
​ក​)​ ​ទំនិញ​នាំចូល​ឆ្លងកាត់​ទៅ​ផែស្ងួត​
​•​ ​ប្រតិ​បតិ្​ត​ករ​ត្រូវ​ទទួលការ​អនុញ្ញាត​ជាមុន​ពី​ ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​(​អគរ​)​ ​ដើម្បី​អនុវត្ត​នីតិវិធី​នៃ​ការ​ឆ្លងកាត់​គយ​។​
​•​ ​ជើងសា​គយ​ត្រូវ​បំពេញ​ប្រតិវេទន៍​គយ​ ​បំព្រួញ​នៅ​ការិយាល័យ​ចេញដំណើរ​
​•​ ​មន្ត្រី​គយ​ទទួលបន្ទុក​គ្រប់គ្រង​និវេទន៍​ប័ណ្ណ​ទំនិញ​ ​កាត់​កុងតឺន័រ​ចេញពី​បញ្ជី​ស្តុក​កុងតឺន័រ​
​•​ ​កុងតឺន័រ​អា​ចត្រូវស្កែ​ននៅ​ការិយាល័យ​ចេញដំណើរ​ឬ​ ​ការិយាល័យ​គយ​ណាមួយ​នៅ​ភ្នំពេញ​
​•​ ​ក្នុងករណី​ពុំ​មាន​ភាព​មិន​ប្រក្រតី​ ​មន្រ្តី​គយ​មានសមត្ថកិច្ច​ត្រូវ​បោះត្រា​ ​និង​បញ្ជាក់​នីតិវិធី​គយ​ឆ្លងកាត់​ ​ដោយ​កំណត់​ល័ក្ខខ័ណ្ឌ​មួយចំនួន​ ​ដូចជា​ ​តម្រាយ​ផ្លូវស្រប​ច្បាប់​ ​និង​រយៈពេល​ឆ្លងកាត់​ហើយ​កិប​សៀ​ល​គយ​។​
​•​ ​ប្រធាន​ការិយាល័យ​ចេញដំណើរ​ចុះហត្ថលេខា​បញ្ចប់​បែបបទ​ឆ្លងកាត់​
​•​ ​មន្រ្តី​គយ​អនុញ្ញាត​ឲ្យ​កុងតឺន័រ​ចេញទៅ​ផែស្ងួត​។​

ខ​)​ ​ទំនិញ​នាំចូល​ឆ្លងកាត់​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស
​•​ ​ប្រតិ​បតិ្​ត​ករ​ត្រូវ​ធ្វើ​លិខិតស្នើ​សុំ​ទៅ​ការិយាល័យ​ចេញដំណើរ​ ​ដើម្បី​ដឹកជញ្ជូន​ទំនិញ​ក្រោម​របប​ឆ្លងកាត់​ជាតិ​មក​តំបន់​សេដ្ឋកិច្ច​ពិសេស​។​ ​លិខិតស្នើ​សុំ​នេះ​ត្រូវ​មានការ​បញ្ជាក់​ពី​តំណាង​ ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​។​
​•​ ​ជើងសា​គយ​ត្រូវ​បំពេញ​ប្រតិវេទន៍​គយ​បំព្រួញ​នៅ​ការិយាល័យ​ចេញដំណើរ​
​•​ ​មន្ត្រី​គយ​ទទួលបន្ទុក​គ្រប់គ្រង​និវេទន៍​ប័ណ្ណ​ទំនិញ​ ​កាត់​កុងតឺន័រ​ចេញពី​បញ្ជី​ស្តុក​កុងតឺន័រ​
​•​ ​ក្នុងករណី​ពុំ​មាន​ភាព​មិន​ប្រក្រតី​ ​មន្រ្តី​គយ​មានសមត្ថកិច្ច​ត្រូវ​បោះត្រា​ ​និង​បញ្ជាក់​នីតិវិធី​គយ​ឆ្លងកាត់​ ​ដោយ​កំណត់​ល័ក្ខខ័ណ្ឌ​មួយចំនួន​ ​ដូចជា​ ​តម្រាយ​ផ្លូវស្រប​ច្បាប់​ ​និង​រយៈពេល​ឆ្លងកាត់​ហើយ​កិប​ ​សៀ​ល​គយ​។​
​•​ ​ប្រធាន​ការិយាល័យ​ចេញដំណើរ​ចុះហត្ថលេខា​បញ្ចប់​បែបបទ​ឆ្លងកាត់​
​•​ ​មន្រ្តី​គយ​អនុញ្ញាត​ឲ្យ​កុងតឺន័រ​ចេញទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

​គ​)​ ​ទំនិញ​នាំចេញ​ឆ្លងកាត់​ទៅ​មាត់ច្រក​ចេញ​
​•​ ​មន្ត្រី​គយ​ ​និង​រដ្ឋាករ​ ​មានសមត្ថកិច្ច​ប្រចាំការ​មាត់ច្រក​ចេញ​ ​ត្រួតពិនិត្យ​ប្រក្រតី​ភាព​នៃ​សៀ​ល​គយ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ ​ឬ​កុងតឺន័រ​ឆ្លងកាត់​ ​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ឯកសារ​ឆ្លងកាត់​។​ ​ក្នុងករណី​យល់ថា​ ​ពុំ​មាន​ភាព​មិន​ប្រក្រតី​ ​មន្រ្តី​គយ​កា​ត់​សៀ​ល​គយ​ចេញ​ ​មុននឹង​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ចេញ​។​
​•​ ​មន្ត្រី​គយ​ ​និង​រដ្ឋាករ​មានសមត្ថកិច្ច​ប្រចាំការ​មាត់ច្រក​ ​បោះត្រា​បាន​កា​ត់​សៀ​ល​គយ​រួច​”​ ​និង​ចុះហត្ថលេខា​ ​លើ​កំណត់​ហេតុ​រួម​ស្តី​ពី​ ​ការ​ត្រួតពិនិត្យ​ទំនិញ​វាយនភ័ណ្ឌ​នាំចេញ​ ​ដែល​មាន​ចុះហត្ថលេខា​រវាង​មន្ត្រី​គយ​ ​និង​រដ្ឋាករ​នៃ​សាខា​គយ​និង​រដ្ឋាករ​នាំចេញ​ ​និង​មន្ត្រី​កាំកុងត្រូល​ ​នៃ​ការិយាល័យ​កាំកុងត្រូល​ផែស្ងួត​។​

​ការ​ឆ្លងកាត់​អន្តរជាតិ​
​ការ​ឆ្លងកាត់​អន្តរជាតិ​ ​គឺជា​ការ​ដឹកជញ្ជូន​ទំនិញ​ពី​ការិយាល័យ​គយ​មាត់ច្រក​ចូល​ ​ចូល​ទៅ​ក្នុង​ដែន​គយ​ ​ឆ្ពោះទៅ​កាន់​ការិយាល័យ​គយ​មាត់ច្រក​ចេញ​ ​ចេញទៅ​ក្រៅ​ដែន​គយ​។​ ​ប្រតិបត្តិ​ករ​ត្រូវ​ទទួលការ​អនុញ្ញាត​ពីអ​គរ​ ​ដើម្បី​អនុវត្ត​នីតិវិធី​ឆ្លងកាត់​អន្តរជាតិ​ ​និង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ដូច​ខាងក្រោម​។​

​ក​)​ ​នៅ​មាត់ច្រក​ចូល​
​•​ ​ជើងសា​គយ​ត្រូវ​បំពេញ​ប្រតិវេទន៍​គយ​បំព្រួញ​នៅ​ការិយាល័យ​ចេញដំណើរ​
​•​ ​មន្រ្តី​គយ​និង​រដ្ឋាករ​មានសមត្ថកិច្ច​ត្រូវ​បំពេញ​ក្នុង​ផ្នែកA​ ​និងCនៃ​ប្រតិវេទន៍​គយ​។​ ​ក្នុងករណី​ពុំ​មាន​ភាព​មិន​ប្រក្រតី​ ​មន្រ្តី​គយ​មានសមត្ថកិច្ច​ត្រូវ​បោះត្រា​ ​និង​បញ្ជាក់​នីតិវិធី​គយ​ឆ្លងកាត់​ ​ដោយ​កំណត់​ល័ក្ខខ័ណ្ឌ​ ​មួយចំនួន​ ​ដូចជា​តម្រាយ​ផ្លូវស្រប​ច្បាប់​ ​និង​រយៈពេល​ឆ្លងកាត់​ហើយ​កិប​សៀ​ល​គយ​។​

​ខ​)​ ​នៅ​មាត់ច្រក​ចេញ​
​•​ ​ប្រតិបត្តិ​ករ​នីតិវិធី​នៃ​ការ​ឆ្លងកាត់​គយ​ ​ឬ​ ​តំណាង​របស់​ខ្លួន​ ​បង្ហាញ​ប្រតិវេទន៍​គយ​បំព្រួញ​ ​ជូន​ដល់​មន្រ្តី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច​។​
​•​ ​មន្ត្រី​គយ​និង​រដ្ឋាករ​មានសមត្ថកិច្ច​នា​មាត់ច្រក​ចេញ​ ​ត្រួតពិនិត្យ​នូវ​ប្រក្រតី​ភាព​នៃ​ត្រា​ ​ឬ​សៀ​ល​គយ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ ​ឬ​ ​កុងតឺន័រ​ឆ្លងកាត់​។​ ​ក្នុងករណី​យល់ថា​ពុំ​មាន​ភាព​មិន​ប្រក្រតី​ ​មន្ត្រី​គយ​និង​ ​រដ្ឋាករ​ ​បញ្ជាក់​នៅក្នុង​ផ្នែក​ ​D​ ​នៃ​ប្រតិវេទន៍​គយ​រួច​កាត់​ត្រា​ ​ឬ​សៀ​ល​គយ​ចេញមុន​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​ទីបី​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here