ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលអាកាសធាតុកាន់តែក្តៅ បណ្តាលមកពីការបម្រែបម្រួលអាកាសធាតុ បាននិងកំពុងធ្វើឲ្យមនុស្សពិកាន់តែច្រើនបានរងគ្រោះ ដោយសារមិនអាចបន្សាំខ្លួន នឹងលក្ខខ័ណ្ឌអាកាសធាតុ ដែលកាន់តែក្តៅឡើងៗរៀងរាល់ឆ្នាំ។
លោកសាស្រ្តាចារ្យទួស សាភឿនអគ្គលេខាធិការរងនៃគណៈស្ថាបត្យកម្មកម្ពុជា បានមានប្រសាសន៍ទាក់ទង នឹងបញ្ហានេះថា ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន គួរមានផែនការយុទ្ឋសាស្រ្ត
តម្រង់ទិសករណីនេះ ដើម្បីដាក់ចូលក្នុងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបញ្ហានេះត្រូវគិតពីនេះ រហូតដល់ឆ្នាំ២០៥០។
លោកបន្តថា “នៅឆ្នាំ២០៥០ កម្ពុជាជាប្រទេសអភិវឌ្ឍន៍ ហើយកំណើនប្រជាជនកើនដល់៣០លាននាក់ ក្នុងនោះនៅរាជធានីភ្នំពេញអាច៣លាននាក់ តើនឹងមានផលប៉ះពាល់ដូចម្តេច សម្រាប់នគរូបនីយកម្ម និងបរិស្ថានបៃតងនេះ ក្នុងលក្ខខ័ណ្ឌអាកាសធាតុបែបនេះ?”។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យទួស សាភឿនបានចែករំលែកចំណេះដឹងអំពីមូលហេតុ នៃការកើនឡើងកំដៅខ្លះៗចំនួនបីចំណុចដូចជា ទី១- ដោយសារព្រះអាទិត្យខ្លួនឯង បានកើនពី14,800,000អង្សារសេ ដល់15,000,000 អង្សារសេហើយ (និងកើនបន្ថែមទៀតប្រទេសមួយចំនួន ដែលរស់នៅចំពីលើនៃខ្សែអេក្វាទ័រ ប៉ះខ្លាំងប្រឈមនឹងបោះបង់ប្រទេសចោល)។
ទី២-នៅព្រះអាទិត្យ មានព្យុះព្រះអាទិត្យ ជាហេតុនាំសាយភាយរលកកំដៅមកប៉ះនិងផែនដី (អ្នកវិទ្យាសាស្រ្តបានប្រាប់អោយដឹងតាំងពី5ខែមុន)។ ទី៣-ស្រទាប់អូស្សូន នៃផែនដីរបស់យើងបច្ចុប្បន្នកាន់តែស្តើងទៅៗ (យើងអត់មានប្រពន្ឋ័ការពារដែនអាកាស)។
សម្រាប់ការទស្សទាយទាំងមូល យើងអាចរស់នៅលើផែនដីទៀតត្រឹមចន្លោះពី500 ទៅ700ឆ្នាំទៀតតែប៉ុណ្ណោះ (តាមការទស្សទាយរបស់លោកយាយBaba Vanga ) ។ ចំណែកអ្នកវិទ្យាសាស្រ្តបាននិយាយថា មនុស្សលោកអាចរស់នៅលើផែនដី បានរហូតដល់5000ឆ្នាំខាងមុខទៀត៕