ចំណេះដឹង​! តើ​អ្នកណា​ខ្លះ​ត្រូវ​ចុះ​បញ្ជី​អាករ​លើ​តម្លៃបន្ថែម​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​ដើមទុន​ អ្នកនាំ​ចេញ​នាំចូល​ និង​សហគ្រាស​វិនិយោគ​ទាំងអស់​ត្រូវ​មាន​កាតព្វកិច្ច​ចុះបញ្ជី​អាករ​លើ​ តម្លៃបន្ថែម​ចាប់ពី​ថ្ងៃ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​។

យោង​លើ​ឯកសារ​ដែល​បាន​បង្ហាញ​ ក្នុង​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​អគ្គនាយក​ដ្ឋាន​ពន្ឋ​ដា​បាន​ឱ្យ​ដឹង​ថា​ បុគ្គល​ណា​ដែល​បាន​បង្កើត​សហគ្រាស​អាជីវកម្ម​ ឬ មានបំណង​បង្កើត​សហគ្រាស​អាជីវកម្ម​ប្រសិនបើ​មាន​ ឬរំពឹង​ថា​ នឹង​មានផល​របរ​ជាប់​អាករ​ក្នុងរយៈពេល​បី​ខែ​ ប្រតិទិន​ជាប់គ្នា​លើស​ពី១២៥លាន​រៀល​ សម្រាប់​ការ​ផ្គត់ផ្គង់​ទំនិញ​ និង​លើស​ពី៦០លាន​រៀល​សម្រាប់​ការ​ផ្គត់ផ្គង់​សេវា​ បុគ្គល​នោះ​អាច​ធ្វើការ​ស្នើសុំ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​បាន​។

ម្យ៉ាងវិញទៀត​ក្នុងរយៈពេល​ដូចគ្នា​នេះ​បុគ្គល​ណា​ ដែល​មានផល​របរ​ជាប់​អាករ​បាន​មក​ពី​ការ​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋ​លើស​ពី​ ៣០លាន​រៀល​ បុគ្គល​នោះ​ត្រូវតែ​ ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​។ ផលរបរ​ជាប់​អាករ​ គឺជា​ចំណូល​ដុល​របស់​អាជីវកម្ម​ដោយ​មិន​គិ​តប​ញ្ជូល​អាករ​លើ​តម្លៃបន្ថែម​និង​ចំណូល​ពី​ ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ដូច​មាន​ចែង​ក្នុង​មាត្រា៥៧​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​។

សម្រាប់​គោលដៅ​នៃ​ការចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ ពាក្យ​ “បុគ្គល​” សំ​ដៅ​ដល់ៈ​ សហគ្រាស​ឯកបុគ្គល​ ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ក្រុមហ៊ុន​ឯកជន​ ក្រុមហ៊ុន​មហាជន​ ក្រុមហ៊ុន​ចម្រុះ​ ក្រុម​អាជីវកម្ម​ និង​ក្លឹប​ ឬសមាគម​ ។ល។

ពាក្យ​ “សហគ្រាស​អាជីវកម្ម​” សំដៅ​ដល់​អាជីវកម្ម​គ្រប់​ប្រភេទ​ដូច​ជាៈ​ ក. អាជីវកម្ម​ធម្ម​តាៈ​ ហាង​លក់ទំនិញ​ អ្នកម៉ៅការ​ អ្នក​ផលិត​ អ្នកលក់​ដុំ​ អ្នក​ផ្តល់​សេ​វា​ផ្សេង​ៗ ។ល។ខ. ការ​ធ្វើអាជីវកម្ម​និង​វិជ្ជាជីវៈ​ : ស្ថាបត្យករ​ វិស្វករ​ គណនេយ្យករ​ មេធាវី​ ។ល។គ. សកម្មភាព​ដែល​ធ្វើឡើង​ដោយ​អង្គភាព​មិន​ស្វែងរក​ចំណេញ​នា​នាៈ​ សហ​គម​ សមាគម​ ក្លឹប​កីឡា​ ។ល។៕

LEAVE A REPLY

Please enter your comment!
Please enter your name here