វិស័យលក់រាយតាមផ្លូវក្នុងទីក្រុងនៅប្រទេសឥណ្ឌាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: ជាមួយប្រវត្តិសាស្រ្តដ៏សម្បូរបែប និងការរីកចម្រើន នៃកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ការលក់រាយរបស់ហាងផ្សារទំនើប នៅតាមដងផ្លូវធំៗកំពុង ដើរតួនាទីកាន់ តែធំក្នុងបរិយាកាសទីក្រុងរបស់ប្រទេសឥណ្ឌា។
ទន្ទឹមនឹងការរីកដុះដាល នៃវិស័យអចលនទ្រព្យនៅប្រទេ សឥណ្ឌា ការលក់រាយតាមដងផ្លូវ បានក្លាយជាកត្តាសំខាន់ដែ លជំរុញឱ្យសេដ្ឋកិច្ចមានសភាពរសរវើក និងថាមពលក្នុងទីក្រុង។
ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌា បានផ្តោតលើការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងការផ្តួចផ្តើមគំនិត ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវបរិយាកាសអំណោយផលដល់កំណើននៃការលក់រាយ។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានឱ្យដឹងថា ការបើកហាងលក់ទំនិញ ឬផ្សារទំនើបក្នុងប្រទេសឥណ្ឌា រំពឹងកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារបណ្តាអ្នកអភិវឌ្ឍន៍ គ្រោងបង្កើតគម្រោងខ្នាតធំ សំដៅទាញយកសក្តានុពល ពីល្បឿនសេដ្ឋកិច្ចរបស់ឥណ្ឌា។
នៅក្នុងទីក្រុងកំពូលទាំង៨របស់ប្រទេសឥណ្ឌា ការលក់រាយនៅតាមផ្លូវធំៗ គ្របដណ្តប់ចំណែកប្រហែល៤៥% នៃការជួលទីតាំងលក់រាយប្រណីតទាំងអស់ បន្ទាប់មកផ្សារទំនើបមានចំណែក៤០%។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ក្រុមហ៊ុន CBRE។
ក្នុងនោះ តំបន់ផ្សារ Khan Market ក្នុងទីក្រុង Delhi បានជាប់ចំណាត់ថ្នាក់ ជាទីតាំងលក់រាយថ្លៃបំផុតទី២២ នៅទូទាំងពិភពលោក ដោយការជួលប្រចាំខែ មានតម្លៃចំនួន១.៥០០រូពី(ប្រហែល១៧,៨៧ដុល្លារ)ក្នុងមួយហ្វីតការ៉េ ឬស្មើនឹង១៩២,៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ហាងលក់រាយនៅតាមដងផ្លូវ Brigade Road នៅទីក្រុង Bengaluru មានភាពល្បីល្បាញទូទាំងពិភពលោក ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន តាមរយៈការច្របាច់បញ្ចូលគ្នារវាងការលក់រាយលំដាប់ខ្ពស់ និងតំបន់ពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត។
យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL India លើកឡើងថា ហាងលក់រាយនៅតាមដងផ្លូវធំនៅក្នុងទីតាំងលេចធ្លោ មានកំណើននៃការជួលកាន់តែច្រើន និងអត្រាទំនេរទាប បើធៀបទៅនឹងផ្សារទំនើបប្រពៃណី។
យោងតាមការសិក្សាពីមុនដោយក្រុមហ៊ុន Cushman & Wakefield បង្ហាញថា ប្រទេសឥណ្ឌា ហាងលក់រាយតាមដងផ្លូវត្រឹមតែ១៣,២លានហ្វីតការ៉េប៉ុណ្ណោះ បើធៀបនឹងផ្សារទំនើបសរុបចំនួន៩៣លានហ្វីតការ៉េ។ ទោះបីជាមានភាពខុសប្លែកគ្នាបែបនេះក្តី ក៏អ្នកប្រើប្រាស់ចំណាយប្រាក់ទិញ ទំនិញនៅតាមផ្លូវខ្ពស់ជាងនៅតាមផ្សារទំនើប៕ប្រភព: financial express៕